ព្រះមិនបាននាំការបំផ្លាញ ដែលទ្រង់បានសម្រេចព្រះទ័យថា នឹងទម្លាក់ការបំផ្លាញលើទីក្រុងនីនីវេនោះទេ គឺដោយសារតែពួកគេបានប្រែចិត្តដោយអស់ពីចិត្ត ទោះបីជាពួកគេបានធ្វើតាមព្រះដទៃ ហើយធ្វើទុក្ខបៀតបៀនដល់អ៊ីស្រាអែលក៏ដោយ។
ពេលចោរដែលនៅខាងស្ដាំ និងកូនពៅខ្ជះខ្ជាយដែលបានចាកចេញពីឪពុក បានប្រែចិត្ត ពួកគេបានទទួល ព្រះពរជាច្រើន។
តាមរយៈរឿងទាំងអស់នេះ ព្រះបានបង្ហាញមនុស្សជាតិថា ពួកគេអាចគេចផុតពីការបំផ្លាញ ហើយបានសង្គ្រោះ នៅពេលដែលពួកគេប្រែចិត្តពីអំពើបាបរបស់ខ្លួន។
ចិត្តរឹងរូស និងចិត្តមិនព្រមប្រែចិត្ត ប្រមូលសេចក្ដីក្រោធរបស់ព្រះ សម្រាប់ថ្ងៃជំនុំជំរះចុងក្រោយ។
សមាជិកនៃពួកជំនុំនៃព្រះ បានស្គាល់ផ្លូវនៃការប្រែចិត្តពេញលេញ តាមរយៈព្រះបន្ទូលរបស់ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា ហើយឥឡូវនេះពួកគេកំពុងផ្សាយដំណឹងល្អសញ្ញាថ្មី ដោយសង្ឃឹមថា មនុស្សផ្សេងទៀតនឹងបានសង្គ្រោះតាមរយៈការប្រែចិត្ត។
ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរឯងរាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់ឯងទៅ យ៉ាងនោះសេចក្តីទុច្ចរិតនឹងមិនបំផ្លាញឯងទេ
អេសេគាល ១៨:៣០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន