ពេលពួកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ពួកគេបានសងឈ្នួលនៃអំពើបាប ដោយឈាមសត្វ នៅទីបរិសុទ្ធ។ ហើយអំពើបាបរបស់ពួកអ៊ីស្រាអែល ដែលបានប្រមូលទុកនៅទីបរិសុទ្ធអស់១ឆ្នាំ ត្រូវបានផ្ទេរទៅពពែអាសាសេល ដែលតំណាងឲ្យសាតាំង នៅថ្ងៃឲ្យបានធួននឹងបាប ត្រូវនឹងថ្ងៃ១០ ខែទី៧ តាមប្រតិទិនបរិសុទ្ធ។ ប្រវត្តិសាស្ត្រនោះ ក៏កំពុងបំពេញនៅជំនាន់នេះ តាមរយៈថ្ងៃឲ្យបានធួននឹងបាប។
នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ព្រះអាន់សាំងហុង និងព្រះមាតាបានយាងមក ជាទីបរិសុទ្ធ! ពួកបរិសុទ្ធត្រូវថ្វាយការអរព្រះគុណចំពោះព្រះគុណរបស់ព្រះ ដែលបានក្លាយជាដង្វាយលោះបាប ធួននឹងបាបរបស់មនុស្សជាតិដោយផ្ទាល់ ហើយត្រូវអនុវត្តសេចក្តីស្រលាញ់ដែលបានទទួលពីព្រះ ដល់បងប្អូនប្រុសស្រីផងដែរ។
កន្លែងនៃទីបរិសុទ្ធរបស់យើងជាបល្ល័ង្កឧត្តមឧត្តុង្គដែលបានតម្កល់នៅខ្ពស់ ចាប់តាំងពីដើមមក ឱព្រះយេហូវ៉ា ជាទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែលអើយ
[យេរេមា ១៧:១២-១៣]
លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក
[យ៉ូហាន ១:២៩]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន