នៅជំនាន់សញ្ញាចាស់ ទីបរិសុទ្ធបំផុត ដែលហឹបនៃសេចក្ដីសញ្ញាត្រូវបានរក្សាទុក មានបណ្តោយ ទទឹង និងកម្ពស់ស្មើគ្នាទាំងអស់។ នេះគឺជាការពិតដែលបង្ហាញឱ្យស្គាល់ថា ព្រះមាតា ជាប្រពន្ធថ្មោងថ្មី ដែលត្រូវបានតំណាងឱ្យជាក្រុងយេរូសាឡិមស្ថានសួគ៌ ដែលមានបណ្តោយ ទទឹង និងកម្ពស់ស្មើគ្នាទាំងអស់ ទ្រង់គឺជាប្រភពនៃទឹកជីវិត ហើយជាតួរូបពិតនៃទីបរិសុទ្ធបំផុត។
កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើតាមរយៈព្រះបន្ទូលមួយព្រះឱស្ឋរបស់ទ្រង់។ ដូចគ្នាដែរ យើងត្រូវតែជឿថាព្រះបន្ទូលថា «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ» ដែលព្រះបានប្រទាននៅថ្ងៃក្រោយបង្អស់នៃបុណ្យបារាំ ក៏មានអំណាចផងដែរ។ នៅពេលយើងផ្សព្វផ្សាយដំណឹងល្អដោយមានសេចក្តីជំនឿនេះ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធភ្លៀងចុងរដូវ ដែលមានខ្លាំងជាងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនៅព្រះវិហារដើមនឹងបានកើតឡើង។
ក្នុងទេវតាទាំង៧ មានទេវតា១ … ទេវតានោះបានមកនិយាយនឹងខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឱ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម … បង្ហាញឱ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិម ដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ … ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់
[វិវរណៈ ២១:៩-១៦]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន