នៅពេលសាវកយ៉ូហានបានឃើញស្ថានភាពអាណោចអាធ័ម
ដែលមនុស្សជាតិទាំងអស់ នឹងត្រូវធ្លាក់ទៅស្ថាននរក នោះគាត់
បានយំជាខ្លាំង ប៉ុន្តែ អ្នកចាស់ទុំម្នាក់បាននិយាយថា "នៅពេល
អនាគត ឫសកែវនៃហ្លួងដាវីឌ នឹងបើកក្រាំងព្រះគម្ពីរ ដែលបាន
បិទត្រា ហើយសង្គ្រោះមនុស្សជាតិ"។ ព្រះគ្រីស្ទអាន់សាំងហុង
បានទទួល បុណ្យជ្រមុជទឹកនៅព្រះជន្ម៣០ឆ្នាំ ស្របតាមជីវិត
របស់ដាវីឌ ទ្រង់បានបំពេញ៣៧ឆ្នាំដែលនៅសល់ ហើយបាន
បើកសម្តែងសញ្ញាថ្មី និងអាថ៌កំបាំងនៃព្រះគម្ពីរដែលត្រូវបានបំបិទ រួមទាំងសេចក្តីពិតអំពីព្រះមាតាស្ថានសួគ៌ផងដែរ។
ដោយសារតែអាថ៌កំបាំងនៃព្រះគម្ពីរ នោះអាចបើកសម្ដែងបានតែ
តាមរយៈដាវីឌប៉ុណ្ណោះ ដូច្នេះមនុស្សជាតិត្រូវតែជួបដាវីឌ។
ព្រះគ្រីស្ទអាន់សាំងហុង ដែលបានយាងមកជាដាវីឌ បានបង្រៀន
មនុស្សជាតិអំពីស្ថានសួគ៌ដ៏អស់កល្ប មិនមែនតែជីវិតបណ្តោះអាសន្ន
នេះទេ។ ម្យ៉ាងទៀត ទ្រង់បានបង្រៀនអំពីវត្តមានរបស់ព្រះមាតា
ជាអេវ៉ាខាងវិញ្ញាណ ដែលបានលាក់កំបាំងនៅក្នុងកិច្ចការប្រឹក្សារបស់ព្រះ។
ដូច្នេះគ្រប់ទាំងសាសន៍ កំពុងចូលមកពួកជំនុំនៃព្រះ ដែលព្រះមាតាគង់នៅ។
"នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន"
វិវរណៈ ៥:៤-៥
"ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន
នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់"
ហេព្រើរ ៩:២៧-២៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន