នៅក្នុងយ៉ូហាន ព្រះប្រទានដល់យើងនូវសេចក្តីបង្រៀនថា «ខ្ញុំឱ្យសេចក្ដីបញ្ញត្ត១ថ្មី ដល់អ្នករាល់គ្នា គឺឱ្យអ្នករាល់គ្នាស្រលាញ់គ្នាទៅវិញទៅមក»។ នៅក្នុងយ៉ូហានទី១ ជំពូក៤ មានចែងទុកថា "ព្រះទ្រង់ជាសេចក្តីស្រលាញ់"។ ហើយនៅក្នុងកូរិនថូសទី១ មានចែងទុកថា នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រលាញ់។ ដូច្នេះ កិច្ចសម្រេចក្រឹត្យវិន័យទាំងអស់ គឺជាសេចក្ដីស្រលាញ់។
ព្រះមាតាមានបន្ទូលថា "ផ្លូវនៃដំណឹងល្អ ត្រូវតែជាផ្លូវ ដែលមិនមានអ្នកណាម្នាក់ត្រូវឯកោនោះឡើយ" ព្រះបន្ទូលនេះ បានបំផុសគំនិតសមាជិក ពួកជំនុំនៃព្រះ ជុំវិញពិភពលោក ឱ្យអនុវត្តការបម្រើ និងសេចក្តីស្រលាញ់ដល់គ្នាទៅវិញទៅមក ហើយក្លាយជាកម្លាំងជំរុញ នៅពីក្រោយប្រវត្តិសាស្ត្រ៦០ឆ្នាំរបស់ពួកជំនុំនៃព្រះ រហូតមកដល់សព្វថ្ងៃនេះ។
"សេចក្ដីស្រលាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រលាញ់ជាកិច្ចសម្រេចតាមក្រិត្យវិន័យហើយ"
រ៉ូម ១៣:១០
"ពួកស្ងួនភ្ងាអើយ យើងត្រូវស្រលាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រលាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រលាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ តែអ្នកណាដែលគ្មានសេចក្ដីស្រលាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រលាញ់នោះឯង"
យ៉ូហានទី១ ៤:៧-៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន