ព្រះបានបង្ហាត់បង្រៀនជនជាតិអ៊ីស្រាអែលឱ្យរក្សាបញ្ញត្តិ
របស់ទ្រង់ដូចជា ថ្ងៃឈប់សម្រាក នៅទីរហោស្ថាន
គឺដើម្បីឱ្យពួកគេអាចរក្សាច្បាប់របស់ព្រះនៅស្រុកកាណាន។
ដូចគ្នាដែរ ព្រះអនុញ្ញាតឱ្យអស់អ្នកដែលសង្ឃឹមដល់ស្ថានសួគ៌
រៀនភាសាស្ថានសួគ៌ ដែលជាភាសានៃសេចក្តីស្រលាញ់
សេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្ដីសង្គ្រោះ
នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ មុនពេលចូលទៅស្ថានសួគ៌។
អ្នកដែលនិយាយភាសាស្ថានសួគ៌ បានទទួលព្រះពរពីព្រះ។
យ៉ូស្វេ និងកាលែប បានចូលទៅស្រុកកាណាន
ហើយមិត្តភក្តិបីនាក់របស់ដានីយ៉ែល ត្រូវបានការពារពីគុកភ្លើង។
ដូចគ្នាដែរ អស់អ្នកដែលនិយាយភាសាស្ថានសួគ៌
តាមសេចក្ដីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា
នៅសព្វថ្ងៃនេះ នោះនឹងអាចចូលស្ថានសួគ៌ដ៏អស់កល្បបាន។
ដ្បិតយើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ បើអ្នកណា
មិនបានជំពប់ដោយពាក្យសំដី នោះជាមនុស្សគ្រប់លក្ខណ៍ហើយ
ដែលអាចនឹងទប់រូបកាយទាំងមូលបានដែរ …
ហើយអណ្តាតក៏ជាភ្លើងដែរ គឺជាលោកិយដ៏ពេញដោយសេចក្តីទុច្ចរិត
ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង
ជារបស់ដែលធ្វើឱ្យរូបកាយទាំងមូលស្មោកគ្រោក
ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ
យ៉ាកុប ៣:២-៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន