ដូចជាពួកបរិសុទ្ធព្រះវិហារដើម បានរក្សាក្តីសង្ឃឹមនៃការរស់ឡើងវិញ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយមិនខ្លាចការលំបាក ការបៀតបៀន ឬលក្ខខណ្ឌដ៏អាក្រក់នៃពិភពលោកនេះទេ ដូច្នេះ ពួកបរិសុទ្ធនៃពួកជំនុំនៃព្រះ ក៏ដូចនេះដែរ។
ពួកគេមិនរស់នៅសម្រាប់អ្វី ដែលអាចមើលឃើញដោយភ្នែក ឬសម្រាប់ពេលដ៏ខ្លីនេះទេ ប៉ុន្តែ ពួកគេរស់នៅដោយក្តីសង្ឃឹមនៃការរស់ឡើងវិញ ដែលនឹងរស់នៅក្នុងរូបកាយខាងវិញ្ញាណ នៅក្នុងពិភពខាងវិញ្ញាណ។
បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ទ្រង់បានបាត់ខ្លួនភ្លាមៗ ខណៈពេលកំពុងសន្ទនាជាមួយពួកសិស្សរបស់ទ្រង់ ហើយដោយមិនបានរំពឹងទុកជាមុន ទ្រង់បានលេចមកនៅក្នុងបន្ទប់ចាក់សោរជិត ព្រមទាំងបានបង្ហាញការយាងឡើងទៅស្ថានសួគ៌របស់ទ្រង់ នៅចំពោះមុខពួកសិស្សផងដែរ។
នេះបញ្ជាក់ថា យើងក៏នឹងដូចជាព្រះយេស៊ូវដែរ នៅពេលព្រឹកនៃការរស់ឡើងវិញ។
"ក៏មានរូបកាយសម្រាប់ស្ថានសួគ៌ ហើយមានរូបកាយសម្រាប់ផែនដីដែរ តែសិរីរបស់រូបកាយនៅស្ថានសួគ៌ នឹងរបស់រូបកាយនៅផែនដីនោះទីទៃពីគ្នា … បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ"
កូរិនថូសទី១ ១៥:៤០-៤៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន