ព្រះវិហារទូទៅបានបកស្រាយខុស ចំពោះទំនាយដែលថា «មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់» (វវ ១:៧) រួចក៏ទទូចថា ព្រះគ្រីស្ទលើកទី២ មិនបានយាងមកក្នុងសាច់ឈាមទេ គឺយាងមកជាមួយនឹងព្រឹត្តិការណ៍ដ៏មានអំណាចព្រះចេស្តា ដែលគ្រប់គ្នាអាចមើលឃើញ។
ទោះយ៉ាងណា ដូចដែលទំនាយក្នុង អេសាយ ៤០:៥ ដែលចែងទុកថា គ្រប់មនុស្សទាំងឡាយនឹងបានឃើញសិរីល្អនៃព្រះ នៅការយាងមកលើកទី១របស់ទ្រង់ មិនមែនមានន័យថា គ្រប់មនុស្សនៅផែនដីនឹងឃើញទ្រង់ទេ នោះវិវរណៈ ១:៧ មិនមែនមានន័យថា គ្រប់មនុស្សនៅផែនដីនឹងឃើញទ្រង់នោះឡើយ។
នេះមានន័យថា ទ្រង់នឹងយាងមកក្នុងសាច់ឈាម ដើម្បីឱ្យគ្រប់គ្នាអាចមើលឃើញទ្រង់។
ការទទូចរបស់ពួកគេកំពុងបង្ខំឱ្យពួកគេបង្វែរព្រះគម្ពីរ ហើយបកស្រាយព្រះគម្ពីរតាមតែអំពើចិត្ត នោះនឹងនាំពួកគេទៅឯការបំផ្លាញ ដូចជាពួកអ្នកដែលបានបដិសេធព្រះគ្រីស្ទ ពេលទ្រង់យាងមកជាអ្នកសង្គ្រោះ កាលការយាងមកលើកទី១អ៊ីចឹងដែរ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន