ប៉ុន្តែ ពេលបានចូលរៀនសាកលវិទ្យាល័យ ខ្ញុំចាប់ផ្តើមមានចម្ងល់ថា តើអ្វីដែលខ្ញុំបានរៀននៅព្រះវិហារ គឺជាសេចក្តីពិត ឬគ្រាន់តែជាទំនៀមទម្លាប់ និងប្រពៃណីនៃព្រះវិហារ។
ខណៈពេលដែលខ្ញុំកំពុងស្វែងរកចម្លើយ ខ្ញុំត្រូវបានអញ្ជើញឱ្យសិក្សាព្រះគម្ពីរ ដោយសមាជិកពួកជំនុំនៃព្រះ។
ហើយអំឡុងពេលសិក្សាព្រះគម្ពីរ ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង ចំពោះអ្វីដែលពួកគាត់បង្ហាញខ្ញុំ នៅក្នុងព្រះគម្ពីរ។
ដូច្នេះ ខ្ញុំពិតជាអាចឃើញថា សេចក្តីបង្រៀនដែលពួកជំនុំនៃព្រះកំពុងបង្រៀន គឺពិតជា សេចក្តីពិតមែន។
ក្នុងចំណោមអ្វី ដែលខ្ញុំបានរៀននៅក្នុងពួកជំនុំនៃព្រះ អ្វីដែលធ្វើឱ្យខ្ញុំបើកភ្នែកបំផុត ហើយរំភើបចិត្តបំផុត ចំពោះខ្ញុំ គឺជាការដែលបានរៀនអំពីព្រះមាតា។
ហើយនោះពិតជាបើកភ្នែកតែម្ដង ព្រោះយើងតែងតែទៅព្រះវិហារ ហើយជឿលើព្រះវរបិតា។ ប៉ុន្តែ ទីនេះ ព្រះគម្ពីរធ្វើបន្ទាល់ពី ព្រះមាតាស្ថានសួគ៌របស់យើង។
ហើយពេលខ្ញុំបានរៀនពីយេរូសាឡិមថ្មី ប្រពន្ធថ្មោងថ្មី ភរិយាកូនចៀម គឺជាព្រះមាតាស្ថានសួគ៌របស់យើង ខ្ញុំក៏ភ្ញាក់ផ្អើលផងដែរ ដែលបានរៀនថា មានធ្វើបន្ទាល់ពីទ្រង់រួចហើយ តាំងពីលោកុប្បត្ដិ ពេលព្រះបន្ទូលថា «ចូរយើងធ្វើមនុស្សឱ្យដូចជារូបយើង ឱ្យមានភាពដូចយើង»។
ដូច្នេះ នៅទីនេះ គឺមានព្រះមាតា។
មានព្រះមាតា ដែលបានធ្វើបន្ទាល់ ចាប់ពីគម្ពីរដំបូងលោកុប្បត្តិ ដល់គម្ពីរចុងក្រោយវិវរណៈ។
ហើយខ្ញុំបានយល់ថា ការធ្វើបន្ទាល់ពីព្រះមាតា គឺមានតាំងពីគម្ពីរដំបូងម្ល៉េះ។
គឺបានបំពេញ នៅទូទាំងគម្ពីរទាំងមូលតែម្ដង។
ការជឿលើព្រះមាតា សម្រាប់ខ្ញុំ គឺស្រួលទេ ពេលខ្ញុំបានសិក្សាព្រះគម្ពីរ ប៉ុន្ដែ នោះពិបាកបន្តិច ក្នុងការជឿថា ព្រះមាតាបានយាងមកក្នុងសាច់ឈាម។
ហើយខ្ញុំគិតថា ផ្លូវដែលខ្ញុំអាចយល់បាននៅទីបំផុត គឺដោយការក្រឡេកទៅមើលអ្វី ដែលបានកើតឡើង កាលពី២០០០ឆ្នាំមុន ជាមួយនឹងព្រះយេស៊ូវ។
តាមរយៈនោះ ខ្ញុំបានយល់ថា ដើម្បីឱ្យខ្ញុំទទួលព្រះមាតាស្ថានសួគ៌ ដែលបានយាងមកក្នុងសាច់ឈាម នោះខ្ញុំមិនគួរចូលទៅជិត ឬជឿលើព្រះមាតា តាមរយៈគំនិត ការយល់ឃើញ និងការសន្មតរបស់ខ្ញុំ ដែលមានកម្រិតនោះឡើយ។
ហើយខ្ញុំត្រូវមើល ហើយជឿលើព្រះមាតាស្ថានសួគ៌ តាមរយៈតែទំនាយ នៃព្រះគម្ពីរតែប៉ុណ្ណោះ។
បើមានអ្នកណាម្នាក់ ដែលពិបាកក្នុងការទទួលព្រះមាតា ខ្ញុំនឹងប្រាប់ពួកគាត់ឱ្យចាប់ផ្តើមយល់ពីព្រះមាតា ដោយមើលរបស់សព្វសារពើ ដែលនៅជុំវិញពួកគាត់។
ជីវិតកើតចេញពីម្តាយ គឺជាច្បាប់ធម្មជាតិ ដែលមិនអាចកែប្រែបានរបស់ព្រះ ដែលទ្រង់ផ្ទាល់បានរចនាឡើង។
ហើយមូលហេតុនោះគឺ ព្រះចង់បង្ហាញយើងថា មិនមែនមានតែព្រះវរបិតាទេ ប៉ុន្តែគឺមានព្រះមាតា ដែលប្រទានជីវិតអស់កល្បដល់យើង។
មុនពេលខ្ញុំមកពួកជំនុំនៃព្រះ ខ្ញុំតែងតែព្រួយបារម្ភថា ខ្ញុំត្រូវធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត ហើយតើខ្ញុំអាចរស់នៅក្នុងជីវិត តែមួយគត់របស់ខ្ញុំនេះ បានល្អឬអត់។
ទោះយ៉ាងណា បន្ទាប់ពីបានទទួលសេចក្តីពិត ហើយបានរៀនពីបញ្ញត្តិរបស់ព្រះ ទីបំផុតខ្ញុំមានអារម្មណ៍ជឿជាក់ រីករាយ និងមានសន្តិភាព ដែលខ្ញុំអាចស្តាប់បង្គាប់ព្រះ ហើយរស់នៅក្នុងជីវិតដ៏សក្តិសមជាកូនរបស់ព្រះ ហើយចូលស្ថានសួគ៌។
បើមានអ្នកណាម្នាក់ សញ្ជឹងគិតពីការមក ពួកជំនុំនៃព្រះ ខ្ញុំសូមណែនាំ ឱ្យបានមក នៅពេលណាដែលអ្នកមានឱកាស សិក្សាព្រះគម្ពីរ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន