ធធសាឡូម៉ូនបានធ្វើរឿងគ្រប់យ៉ាងដែលគាត់ចង់ធ្វើ ប៉ុន្តែនៅចុងបញ្ចប់ គាត់បាននិយាយថា «គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេ»។ ម្យ៉ាងទៀត ដូចដែលអាឡិចសាន់ដឺដ៏អស្ចារ្យ បានទទួលស្គាល់ថា ពេលសេចក្តីស្លាប់មកដល់ មនុស្សនឹងត្រលប់មកវិញដោយដៃទទេ។ ដូច្នេះ យើងមិនគួរស្កប់ចិត្តនឹងភាពរីករាយ និងភាពស្រើបស្រាលដែលមាននៅតែមួយភ្លែត នៅផែនដីនេះទេ គឺត្រូវតែរស់នៅសម្រាប់នគរស្ថានសួគ៌ដ៏អស់កល្ប ដោយកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិរបស់ទ្រង់។ វិធីរស់នៅដ៏មានប្រាជ្ញា គឺជាការរស់នៅសម្រាប់សុភមង្គល ដែលយើងនឹងរីករាយជារៀងដរាបតទៅ នៅឯនគរស្ថានសួគ៌។
មនុស្សជាតិត្រូវតែធ្វើការជ្រើសរើស ដែលឱ្យខ្លួនរស់នៅយ៉ាងស្មោះត្រង់នៅផែនដីនេះ ហើយទទួលព្រះពរពីព្រះនៅស្ថានសួគ៌។ សមាជិកពួកជំនុំនៃព្រះ រក្សាថ្ងៃឈប់សម្រាក និងបុណ្យប្រចាំឆ្នាំទាំង៧ ហើយថ្វាយសិរីល្អដល់ព្រះ តាមរយៈទង្វើល្អ ក្នុងពេលរៀបចំសម្រាប់នគរស្ថានសួគ៌ និងជីវិតអស់កល្ប។
ហើយធូលីត្រឡប់ជាដីដូចដើមវិញ និងវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ «ការឥតប្រយោជន៍ទទេៗ» នេះហើយជាពាក្យដែលគ្រូប្រដៅពោលទុកថា គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ សេចក្តីនេះចប់តែប៉ុណ្ណេះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ សាស្តា ១២:៧-៨, ១៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន