ព្រះបានហៅម៉ូសេ ឱ្យឡើងភ្នំស៊ីណាយនៅថ្ងៃទី៤០ បន្ទាប់ពីឆ្លងសមុទ្រក្រហម។
នៅទីបំផុត កិច្ចការរបស់ម៉ូសេ បានក្លាយជាទំនាយថា ព្រះគ្រីស្ទនឹងយាងឡើងទៅស្ថានសួគ៌នៅថ្ងៃទី៤០ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ។
នេះបានក្លាយជាប្រភពដើម នៃថ្ងៃយាងឡើងទៅស្ថានសួគ៌ នៅសព្វថ្ងៃនេះ។
ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា តែងតែបង្រៀនយើងតាមរយៈព្រះគម្ពីរថា អ្នកដែលរក្សាបុណ្យ ដែលជាច្បាប់ស្ថានសួគ៌ គឺជាអ្នកដែលមានសញ្ជាតិស្ថានសួគ៌។
ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានបង្ហាញយើងថា អ្នកដែលមានសញ្ជាតិស្ថានសួគ៌ នឹងបានផ្លាស់ប្រែ ហើយនឹងបានបំពាក់ដោយរូបកាយដ៏រុងរឿងជាមួយរំពេច។ ទ្រង់បានបង្ហាញទុកជាគម្រូរួចហើយ នៅពេលទ្រង់បានយាងឡើងទៅស្ថានសួគ៌ នៅលើភ្នំដើមអូលីវ។
"ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឱ្យត្រឡប់ដូចជារូបអង្គឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង"
ភីលីព ៣:២០-២១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន