ដូចជាមានច្បាប់នៅលើផែនដីនេះ ព្រះក៏មានច្បាប់សម្រាប់សេចក្ដីសង្គ្រោះមនុស្សជាតិដែរ។
ដូចជារេហូបោមនៃស្រុកយូដា និងយេរ៉ូបោមនៃអ៊ីស្រាអែល ដែលបានបង្ហាញកាលពីអតីតកាល នគរ និងមនុស្សណា ដែលមិនធ្វើតាមច្បាប់របស់ព្រះ នឹងទទួលសេចក្ដីវេទនា និងការដាក់ទោស នៅទីបញ្ចប់។
ព្រះគម្ពីរចែងទុកថា អ្នកដែលបោះបង់ចោលច្បាប់របស់ព្រះ គឺជាអ្នកដែលបោះបង់ចោលព្រះ។
ក្នុងចំណោមព្រះវិហារជាច្រើនក្នុងពិភពលោក ព្រះគង់នៅជាមួយនឹងព្រះវិហារ ដែលរក្សាបញ្ញត្តិច្បាប់របស់ព្រះ ហើយទ្រង់ដឹកនាំព្រះវិហារនោះ ទៅរកជ័យជម្នះក្នុងសេចក្តីវេទនា និងសូម្បីតែក្នុងចម្បាំងដ៏ធំប្រឆាំងនឹងសាតាំងក៏ដោយ។
"កាលរាជ្យរបស់រេហូបោមបានមាំមួន ហើយទ្រង់មានអំណាចឡើង នោះទ្រង់ នឹងពួកអ៊ីស្រាអែលទាំងអស់ ក៏បោះបង់ចោលក្រិត្យវិន័យរបស់ព្រះយេហូវ៉ាចេញ រួចដល់ឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្នុងយេរូសាឡិម ដោយព្រោះគេបានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា"
របាក្សត្រទី២ ១២:១-២
"នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ"
វិវរណៈ ១២:១៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន