អំពើបាបនៃការបរិភោគផ្លែដឹងខុសត្រូវ បានត្រូវបញ្ជូនទៅមនុស្សជាតិ បន្ដពីអ័ដាម និងអេវ៉ា នៅក្នុងសួនអេដែន។
ដើម្បីឱ្យមនុស្សជាតិ បានរួចពីអំពើបាប ពួកគេត្រូវការសេចក្តីពិតនៃផ្លែជីវិត ដែលអាចឱ្យអ្នកដែលបរិភោគ មានជីវិតអស់កល្បបាន។
មានតែអស់អ្នក ដែលយល់ដឹងពីការបូជា និងសេចក្តីស្រលាញ់របស់ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាស្ថានសួគ៌ ដែលបាននាំផ្លែជីវិតមក ហើយរក្សាសេចក្តីពិតនេះដោយអស់ពីចិត្តប៉ុណ្ណោះ ទើបអាចរួចពីអំពើបាននៃសេចក្តីស្លាប់បាន។
អស់អ្នកដែលនឹងត្រូវបានសង្គ្រោះ ហើយទៅស្ថានសួគ៌ ត្រូវតែកម្ចាត់អំពើបាបនៃសេចក្ដីស្លាប់ ដែលទទួលពីអ័ដាមមក។
ដូច្នេះហើយ ព្រះគ្រីស្ទអាន់សាំងហុង បានយាងមកផែនដីនេះជាលើកទី២ ហើយបាននាំយកបុណ្យរំលង សញ្ញាថ្មី ដែលជាសេចក្តីពិតនៃផ្លែជីវិត ដើម្បីអត់ទោសបាបដល់មនុស្សជាតិទាំងអស់ និងដើម្បីប្រទានមរតកស្ថានសួគ៌ ដល់ពួកគេ។
"នេះហើយ ជាសេចក្ដីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច"
យ៉ូហានទី១ ២:២៥
"នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ
អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច"
យ៉ូហាន ៦:៥៣-៥៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន