ពិភពលោកទាំងមូល រំឭកថ្ងៃប្រសូតរបស់ព្រះយេស៊ូវ នៅគ្រីស្ទម៉ាស ថ្ងៃទី២៥ ខែធ្នូ។
ប៉ុន្តែ មិនមានកាលបរិច្ឆេទក្នុងព្រះគម្ពីរថា ព្រះយេស៊ូវប្រសូតនៅពេលណានោះទេ។
គ្រាន់តែមានចែងទុកថា ពួកអ្នកគង្វាល ដែលចាំយាមរក្សាហ្វូងចៀម នៅឯវាលក្នុងវេលាយប់ បានសរសើរព្រះយេស៊ូវ។ (លក ២:៨)
ក្នុងរដូវរងារ ចៀមមិនអាចស៊ីស្មៅនៅឯវាល នៅពេលយប់បានទេ …
តើព្រះយេស៊ូវពិតជាប្រសូត នៅថ្ងៃទី២៥ ខែធ្នូ មែនឬ?
ពួកគ្រីស្ទាននៅជំនាន់ព្រះវិហារដើម មិនបានរំឭកថ្ងៃប្រសូតរបស់ព្រះយេស៊ូវទេ។
អញ្ចឹង តើគ្រីស្ទម៉ាស មានប្រភពដើម មកពីណា?
ថ្ងៃទី២៥ ខែធ្នូ គ្រីស្ទម៉ាស …
"ថ្ងៃទី២៥ ខែធ្នូ គឺជាថ្ងៃកំណើតរបស់អាទិទេពព្រះអាទិត្យ មិនមែនជាថ្ងៃប្រសូតរបស់ព្រះយេស៊ូវទេ"
"គ្រីស្ទម៉ាស មានដើមកំណើតមកពី ពិធីបុណ្យរបស់សាសនាអាទិទេពព្រះអាទិត្យ ពីបុរាណ"សព្វវចនាធិប្បាយ ប្រ៊ីតានីកា
គ្រីស្ទម៉ាស មានដើមកំណើតមកពី ពិធីបុណ្យរបស់សាសនាដទៃពីបុរាណ?
"នៅចក្រភពរ៉ូម មានពិធីបុណ្យសាធឺណាលា ដែលចាប់ពី ថ្ងៃទី១៧-២៤ ខែធ្នូ
កំឡុងពេលបុណ្យនេះ មនុស្សស្រវឹងនឹងសេចក្ដីរីករាយ ហើយឱ្យកាដូ ដល់គ្នាទៅវិញទៅមក មិនថាក្រីក្រ ឬមានច្រើន ថ្នាក់ខ្ពស់ ឬទាបទេ"ប្រវត្តិសាស្ត្រសាសនាគ្រីស្ទ
«កំឡុងពេលបុណ្យនេះ មនុស្សស្រវឹងនឹងសេចក្ដីរីករាយ ហើយឱ្យកាដូគ្នាទៅវិញទៅមក មិនថាក្រីក្រ ឬមានច្រើន ថ្នាក់ខ្ពស់ ឬទាបទេ»។ប្រវត្តិសាស្ត្រសាសនាគ្រីស្ទ
'ទេ! ម៉េចក៏បែបនេះ!!! បុណ្យណូអែល ថ្ងៃទី ២៥ ខែធ្នូ មិនមែនជាថ្ងៃកំណើតរបស់ ព្រះយេស៊ូវ!!!'
"ក្រោមលេសនៃការបំបាក់សេចក្តីជំនឿ នៅក្នុងអាទិទេពព្រះអាទិត្យមីត្រា ព្រះវិហាររ៉ូម៉ាំងកាតូលិក បានរីករាយនឹងពិធីបុណ្យនេះ ដោយការផ្លាស់ប្តូរ ‘ថ្ងៃកំណើតរបស់អាទិទេពព្រះអាទិត្យ’ ទៅជា ថ្ងៃប្រសូតរបស់ព្រះយេស៊ូវ"មែកមាស - និពន្ធដោយ ជេម.ចច ហ្វ្រេស័រ
"ថ្ងៃទី២៥ ខែធ្នូ ជាថ្ងៃនៃសូលស្ទីសរដូវរងា ដែលជាថ្ងៃខ្លីបំផុតក្នុងមួយឆ្នាំ ហើយជា ថ្ងៃកំណើតរបស់អាទិទេពព្រះអាទិត្យមីត្រា"សព្វវចនាធិប្បាយ ប្រ៊ីតានីកា
ឧទាហរណ៍ថា ទោះផ្លាស់ប្តូរថ្ងៃកំណើតរបស់មហាម៉ាត់ ទៅជាថ្ងៃប្រសូតរបស់ព្រះយេស៊ូវក៏ដោយ ក៏នៅតែមិនដាច់ចេញពីសាសនាអ៊ីស្លាមដែរ។ ដូច្នេះនេះគ្រាន់តែជាលេសដ៏ល្ងង់ របស់អ្នកគោរពរូបព្រះប៉ុណ្ណោះ។
"ដើមគ្រីស្ទម៉ាស មានប្រភពមកពី ការគោរពបូជា ដើមឈើបុរាណ"សព្វវចនាធិប្បាយ ប្រ៊ីតានីកា
"រូបភាពសាន់តាក្លូស ដែលមានពុកចង្ការវែង មានសម្លៀកបំពាក់ពណ៌ក្រហម ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនកូកាកូឡា ដើម្បីផ្សាយពាណិជ្ជកម្ម នៅឆ្នាំ១៩៣១"គូរដោយ ហាដុន សាន់ប្លុម
ព្រះវិហារជាច្រើន ស្គាល់យ៉ាងច្បាស់ថា គ្រីស្ទម៉ាស មិនមែនជាថ្ងៃប្រសូតរបស់ព្រះយេស៊ូវទេ។
ប៉ុន្តែ ពួកគេនៅតែនិយាយកុហកថា គ្រីស្ទម៉ាស គឺជាថ្ងៃប្រសូតរបស់ព្រះយេស៊ូវ។
ពួកគ្រីស្ទាន រស់នៅក្នុងភាពល្ងង់ខ្លៅទាំងស្រុង ចំពោះការពិតនេះ។
"គ្រីស្ទម៉ាស ត្រូវបានរក្សាមក នៅថ្ងៃទី២៥ ខែធ្នូ ក្រោយឆ្នាំ៣៥៤"សព្វវចនាធិប្បាយវើលដ៍ប៊ុក
ក្រោយឆ្នាំ៣៥៤? ពួកសិស្ស និងពួកសាវករបស់ព្រះយេស៊ូវ មិនដែលរក្សាគ្រីស្ទម៉ាសសោះឡើយ!
"គ្រីស្ទម៉ាស មិនត្រូវបានបង្គាប់ដោយព្រះទេ ឬក៏គ្មានប្រភពចេញមកពីព្រះគម្ពីរដែរ"សព្វវចនាធិប្បាយព្រះគម្ពីរ, ទ្រឹស្ដី និងអក្សរសាស្ត្រសាសនា
ថ្ងៃកំណើតរបស់អាទិទេពព្រះអាទិត្យ ត្រូវបានផ្លាស់ប្តូរទៅជា ថ្ងៃប្រសូតរបស់ព្រះយេស៊ូវ!
នេះគួរឱ្យខ្លាចណាស់!
ព្រះគម្ពីរបង្រៀនថា បើមនុស្សរក្សាច្បាប់ដែលមនុស្សបង្កើតឡើង នោះគេថ្វាយបង្គំព្រះ ជាឥតប្រយោជន៍ទេ … (មថ ១៥:៩)
នៅក្នុងព្រះគម្ពីរ មានកំណត់ត្រាជាច្រើន អំពីប្រវត្តិសាស្ត្រដែលជនជាតិអ៊ីស្រាអែលត្រូវបានបំផ្លាញ ដោយសារធ្វើតាមទំនៀមទម្លាប់សាសន៍ដទៃ! (អគ ១១:៨-១២)
ដោយថ្វាយបង្គំរូបព្រះនៅទីរហោស្ថានស៊ីណាយ ពួកគេបែរជាគិតថា ពួកគេកំពុងថ្វាយបង្គំព្រះយេហូវ៉ា (នក ៣២:១-៦)
យេរ៉ូបោម ជាស្ដេចអ៊ីស្រាអែលខាងជើង ក៏បាននិយាយថា គាត់បានបម្រើព្រះ ដោយការសម្រេចនឹងធ្វើបុណ្យ តាមចិត្តរបស់ខ្លួន។ (១ពង្ស ១២:២៥-៣៣)
ប៉ុន្តែ អស់អ្នកដែលថ្វាយបង្គំរូបព្រះ ក៏ត្រូវបានបំផ្លាញទាំងអស់ទៅ។
ដូចគ្នាដែរ ទោះជាពួកគេអះអាងថា ថ្វាយបង្គំព្រះយេស៊ូវនៅគ្រីស្ទម៉ាសក៏ដោយ នេះគ្រាន់តែជា ការថ្វាយបង្គំរូបព្រះ ប៉ុណ្ណោះ។
លទ្ធផលនៃការថ្វាយបង្គំរូបព្រះ គឺជាការបំផ្លាញ។
ពួកជំនុំនៃព្រះ ដែលបានតាំងឡើងដោយព្រះអាន់សាំងហុង ជាព្រះគ្រីស្ទលើកទីពីរ មិនរក្សាគ្រីស្ទម៉ាស ជាថ្ងៃកំណើតរបស់អាទិទេពព្រះអាទិត្យ ដែលមិនមាននៅក្នុងព្រះគម្ពីរឡើយ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន