ថ្ងៃថ្វាយបង្គំដល់ព្រះ គឺជាថ្ងៃឈប់សម្រាកថ្ងៃទី៧ ដែលត្រូវជាថ្ងៃសៅរ៍។
ថ្ងៃឈប់សម្រាក គឺជាថ្ងៃដ៏បរិសុទ្ធដែលត្រូវបានសន្យានូវព្រះពរ ជាថ្ងៃដែលទទួល
ស្គាល់ថាជារាស្ត្ររបស់ព្រះ ហើយក៏ជាថ្ងៃថ្វាយបង្គំដែលមនុស្សជាតិត្រូវតែរក្សា
ជាក្រឹត្យវិន័យទី៤ ដូច្នេះហើយបានជាព្រះយេស៊ូវ ព្រះអាន់សាំងហុង និងព្រះមាតា ទ្រង់បានបង្ហាញតម្រាប់នៃការរក្សាដោយអង្គទ្រង់ផ្ទាល់។
ព្រះមិនទទួលយកយញ្ញបូជារបស់កាអ៊ីនទេ គឺទទួលតែយកយញ្ញបូជារបស់អេបិល
ហើយព្រះបានបំផ្លាញកូនអើរ៉ុនទាំង២នាក់(ណាដាប និងអ័ប៊ីហ៊ូវ) ដែលដូចជា
គ្រូគង្វាលនៅសព្វថ្ងៃនេះ នោះក៏ព្រោះតែពួកគេសុទ្ធតែបានប្រព្រឹត្តតាមគំនិតខ្លួន
ហើយមិនស្តាប់បង្គាប់តាមព្រះបន្ទូលព្រះ។ ដូចគ្នាដែរ ការថ្វាយបង្គំថ្ងៃឈប់សម្រាក
តាមព្រះហឫទ័យព្រះ គឺជាអាថ៌កំបាំងដែលឱ្យអាចទទួលព្រះពរ។
ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ
[លោកុប្បត្តិ ២:៣]
ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ
[និក្ខមនំ ២០:៨]
រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ
[លូកា ៤:១៦]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន