បើមិនកាន់តាមបញ្ញត្តិព្រះទេ នោះមិនអាចស្គាល់ព្រះគ្រីស្ទ ដែលជា
សេចក្តីអាថ៌កំបាំងនៃព្រះបានឡើយ។ ព្រោះថា មានតែអ្នកដែលកាន់តាម
បញ្ញត្តិព្រះ ដូចជាថ្ងៃឈប់សម្រាក និងបុណ្យរំលងសញ្ញាថ្មីប៉ុណ្ណោះ
ទើបទទួលបានប្រាជ្ញា និងយោបល់ដែលអាចមើលស្គាល់ព្រះដែលយាងមក
ក្នុងសាច់ឈាមបាន។
អ្នកដែលកាន់តាមបញ្ញត្តិរបស់មនុស្ស ចាត់ទុកថ្ងៃឈប់សម្រាក
និងបុណ្យរំលងថា មិនសំខាន់ ប៉ុន្តែ អ្នកដែលបានទទួលប្រាជ្ញាពីព្រះ
ពួកគេយល់ដឹងព្រះហឫទ័យដ៏ពិតរបស់ព្រះ ដែលមាននៅក្នុងបញ្ញត្តិព្រះ
ហើយស្រែកឡើងតាមទំនាយអេសាយថា «មើល នេះគឺជាព្រះនៃយើងរាល់គ្នា»។
ព្រះអាន់សាំងហុង និងព្រះមាតាដែលបានតាំងឡើងវិញ នូវបុណ្យរំលង
ដែលខានរក្សាអស់១៦០០ឆ្នាំ ហើយបានបំផ្លាញសេចក្តីស្លាប់
ទ្រង់គឺជាព្រះដ៏ពិត ដែលមនុស្សជាតិបានរង់ចាំអស់ពេលជាយូរ។
ឯសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃប្រាជ្ញា អស់អ្នកដែល
កាន់តាម នោះមានយោបល់ល្អ សេចក្តីសរសើរនៃទ្រង់ជាប់នៅអស់កល្បជានិច្ច
[ទំនុកដំកើង ១១១:១០]
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសំរាំង ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង …
[អេសាយ ២៥:៦-៩]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន