ព្រះគម្ពីរបានមានទំនាយថា ព្រះដែលយាងមកក្នុងសាច់ឈាម នឹងសោយរាជ្យលើរាជបល្ល័ង្ករបស់ដាវីឌ។ នេះមានន័យថា ដូចដែលដាវីឌបានទទួលគ្រងរាជ្យនៅអាយុ៣០ឆ្នាំ នោះពេលព្រះយាងមកជាមនុស្ស ទ្រង់ក៏នឹងទទួលបុណ្យជ្រមុជទឹក ហើយចាប់ផ្តើមកិច្ចការដំណឹងល្អ នៅព្រះជន្ម៣០ឆ្នាំដែរ។ នេះគឺជាទីសម្គាល់ដ៏សំខាន់ ដើម្បីស្គាល់ព្រះដែលយាងមកក្នុងសាច់ឈាម។
ប៉ុន្តែ ខុសពីស្តេចដាវីឌដែលបានសោយរាជ្យអស់រយៈពេល៤០ឆ្នាំ ព្រះយេស៊ូវបំពេញកិច្ចការដំណឹងល្អតែ៣ឆ្នាំប៉ុណ្ណោះ រួចក៏យាងទៅស្ថានសួគ៌វិញ។ ដូច្នេះ ដើម្បីបំពេញទំនាយ៣៧ឆ្នាំដែលនៅសល់ ព្រះត្រូវតែយាងមកក្នុងសាច់ឈាមម្តងទៀត។
យោងតាមទំនាយអំពីការសោយរាជ្យរបស់ដាវីឌ ព្រះគ្រីស្ទអាន់សាំងហុង បានទទួលបុណ្យជ្រមុជទឹកនៅព្រះជន្ម៣០ឆ្នាំ ហើយបានបំពេញកិច្ចការដំណឹងល្អរយៈពេល៣៧ឆ្នាំដែលនៅសល់។ ទ្រង់ក៏បាននាំយកសញ្ញាដ៏នៅអស់កល្បជានិច្ចមកជាមួយផងដែរ គឺបុណ្យរំលងសញ្ញាថ្មី ដែលជាទីសម្គាល់របស់ដាវីឌ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន