ព្រះដ៏មានព្រះចេស្តា ដែលបានបង្កើតពន្លឺ និងរបស់សព្វសារពើ ដោយព្រះបន្ទូល បានយាងមកផែនដីនេះ ជាលើកទី២។
ដើមល្វាដែលក្រៀមទៅអស់រយៈពេលជាង១៩០០ឆ្នាំ, នៅឆ្នាំ១៩៤៨ ដែលអ៊ីស្រាអែល គឺមែកដើមល្វាត្រលប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះព្រះគ្រីស្ទបានយាងមកប្រទេសកូរ៉េ ហើយបានចាប់ផ្តើមផ្សព្វផ្សាយដំណឹងល្អ។
ទឹកដីទិសខាងកើត ចុងផែនដីបំផុត ដែលហោរារបស់អ៊ីស្រាអែលបានទាយថា ព្រះគ្រីស្ទនឹងយាងមកម្ដងទៀត គឺជាប្រទេសកូរ៉េ។
ព្រះគ្រីស្ទបានជ្រើសរើសការរងទុក្ខ សម្រាប់សេចក្ដីសង្គ្រោះរបស់យើង។
ប៉ុន្តែ យើងគ្រាន់តែស្វែងរកនំបុ័ងសម្រាប់រូបកាយ ជាជាងអាហារនៃជីវិតអស់កល្បសម្រាប់ព្រលឹងយើង។
«សញ្ញានៃជីវិត ដែលព្រះយេស៊ូវប្រទានឱ្យយើង។ 'អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះអ្នករាល់គ្នាមានជីវិតនៅក្នុងខ្លួន' គ្មានការអស្ចារ្យណា ធំជាងនេះទេ។»
អាហារនៃជីវិតអស់កល្ប គឺជា សាច់ និងឈាមរបស់ព្រះគ្រីស្ទ។
""ចូរយកបរិភោគចុះ នេះហើយ(នំប៉័ងបុណ្យរំលង)ជារូបកាយខ្ញុំ""មថ ២៦:២៦
""ដ្បិតនេះ(ស្រាទំពាំងបាយជូរបុណ្យរំលង) ជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សម្រាប់មនុស្សជាច្រើន ប្រយោជន៍នឹងផ្តាច់បាប"" មថ ២៦:២៧-២៨
ព្រះគ្រីស្ទត្រូវយាងមកជាលើកទី២ ជាមួយនឹងបុណ្យរំលងសញ្ញាថ្មី ដើម្បីជួយសង្គ្រោះយើង។
មុនពេលព្រះគ្រីស្ទយាងទៅស្ថានសួគ៌វិញ ទ្រង់មានបំណងប្រាថ្នាតែមួយប៉ុណ្ណោះគឺ គឺឱ្យអ្នកទទួលសេចក្ដីសង្គ្រោះ។
បើព្រះគ្រីស្ទ មិនបានយាងមកផែនដីនេះទេ នោះយើងនឹងមិនស្គាល់ទេថា អ្វីទៅជាសេចក្តីស្រលាញ់។
បើព្រះគ្រីស្ទ មិនបានទទួលរងការឈឺចាប់ទេ នោះយើងនឹងមិនស្គាល់ទេថា អ្វីទៅជាការបូជា។
បើព្រះគ្រីស្ទ គ្រាន់តែគង់នៅស្ថានសួគ៌ នោះយើងនឹងមិនបាន នឹករឭកទ្រង់ទេ។
យើងស្រលាញ់ព្រះគ្រីស្ទ ដែលបានយាងមកជាលើកទី២ ដើម្បីជួយសង្រ្គោះយើង។
តើអ្នកឮទេ?
តើអ្នកឮសម្លេង ដែលព្រះគ្រីស្ទ កំពុងគោះទ្វារចិត្ត របស់អ្នកទេ?
ព្រះគ្រីស្ទ ស្រលាញ់ អ្នក។
ទ្រង់មានព្រះទ័យ ចង់ប្រទានជីវិតអស់កល្ប ដល់អ្នក។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន