ព្រះបានយាងមកផែនដីនេះ ដើម្បីបង្ហាញមនុស្សជាតិ ពីផ្លូវទៅស្ថានសួគ៌ និងផ្លូវនៃការផ្តាច់បាប។
ទោះយ៉ាងណា មនុស្សភាគច្រើនមិនបានទទួលស្គាល់ព្រះយេស៊ូវ ដែលបានយាងមកក្នុងសាច់ឈាមទេ ប៉ុន្តែបានបៀតបៀនទ្រង់ ដោយហៅទ្រង់ថាពួកបង្ខូចបំផ្លាញ ដោយនិយាយថា "អ្នកដែលជាមនុស្សសោះ ម្ដេចក៏តាំងខ្លួនឡើងជាព្រះកើត?" ហើយឆ្កាងទ្រង់នៅទីបំផុត។
ដូចគ្នាដែរ សព្វថ្ងៃនេះ ពួកគេមិនជឿលើព្រះអាន់សាំងហុង ដែលបានយាងមកម្តងទៀត សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិនោះទេ។
ដើម្បីកុំឱ្យដូចជាអ្នក ដែលបានឆ្កាងព្រះយេស៊ូវ ហើយបែរចេញពីសេចក្ដីសង្គ្រោះ កាលពី២០០០ឆ្នាំមុន យើងត្រូវរក្សាបុណ្យនៃសញ្ញាថ្មីនៅស៊ីយ៉ូន ដែលជាដំណាក់របស់ព្រះ ដែលបានសន្យានឹងយាងមកនៅថ្ងៃចុងក្រោយ ហើយទទួលព្រះអាន់សាំងហុង និងព្រះមាតា ដែលបានយាងមកផែនដីនេះក្នុងសាច់ឈាម។
"ខ្ញុំ ហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ … ពួកសាសន៍យូដាទូលឆ្លើយថា យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ"
យ៉ូហាន ១០:៣០-៣៣
"ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់"
ហេព្រើរ ៩:២៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន