អ័ដាម និងអេវ៉ា បានស្ដាប់តាមពាក្យរបស់សាតាំង ហើយបរិភោគផ្លែឈើហាមឃាត់ រួចក៏ត្រូវបណ្តេញចេញពីសួនច្បារអេដែន។
ស្តេចសូល ធ្វើតាមគំនិតរបស់បណ្ដាជន ដោយចាត់ទុកព្រះបន្ទូលព្រះជារឿងតូចតាច ហើយក៏ត្រូវបានបណ្តេញចេញពីបល្ល័ង្ក។
ដូចគ្នាដែរ នៅជំនាន់នេះ ព្រះវិញ្ញាណបរិសុទ្ធអាចត្រូវបានប្រទាន ដល់តែអស់អ្នកដែលស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះប៉ុណ្ណោះ។
ពេលយើងស្ដាប់បង្គាប់ព្រះបន្ទូលព្រះ ព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយយើងជានិច្ច ហើយយើងមានជីវិតប្រកបដោយសុភមង្គល។
ដោយសារមនុស្សទាំងអស់មិនគ្រប់លក្ខណ៍ទេ យើងត្រូវដើរតាមផ្លូវដ៏គ្រប់លក្ខណ៍របស់ព្រះ ដោយការស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់ ដើម្បីរស់នៅក្នុងជីវិតដែលមានជ័យជំនះ ហើយពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដូចជាឰយុកោនៃសេចក្តីជំនឿរបស់យើង។
យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ដែរ ជាស្មរបន្ទាល់របស់ទ្រង់ពីការទាំងនោះ
កិច្ចការ ៥:៣២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន