សៀវភៅនេះបរិយាយថា ផ្នែកដ៏អាថ៌កំបាំងបំផុត គឺលោកុប្បត្តិដែលសំដៅព្រះថាជា "យើង"។
ពេលព្រះវរបិតាបង្កើតមនុស្ស ទ្រង់មិនបានមានបន្ទូលថា "ចូរអញធ្វើមនុស្ស" នោះទេ
ប៉ុន្តែ ទ្រង់បែរជាមានបន្ទូលថា "ចូរយើងធ្វើមនុស្ស" ទៅវិញ (លោកុប្បត្តិ ១:២៦)
ព្រះតែមួយអង្គ គឺព្រះវរបិតា! អញ្ចឹង ហេតុអ្វីបានជាព្រះត្រូវបានពណ៌នាថាជា «យើង» នៅក្នុងព្រះគម្ពីរដូច្នេះ?
«កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី» លោកុប្បត្តិ ១:១
នៅក្នុងថូរ៉ា ដែលជាអត្ថបទដើមនៃព្រះគម្ពីរ មានចែងទុកថា "អេឡូហ៊ីម" ដែលមានន័យថា "ពួកព្រះ"។
អេឡូហ៊ីម មានន័យថា"ពួកព្រះ" ជាទម្រង់ពហុវចនៈនៃពាក្យ"អ៊ែល" ឬ"អេឡូអាហ៍" ដែលបង្ហាញព្រះជាទម្រង់ឯកវចនៈ។ នៅក្នុងព្រះគម្ពីរ ព្រះត្រូវបានពិពណ៌នាថាជា ពួកព្រះ(អេឡូហ៊ីម) ប្រហែលជា២៥០០ដង។
នេះបង្ហាញថា ត្រូវតែមានព្រះ១អង្គផ្សេងទៀត មិនមែនមានត្រឹមតែព្រះវរបិតាប៉ុណ្ណោះនោះទេ។ មនុស្សប្រុស និងមនុស្សស្រី ត្រូវបានបង្កើតឱ្យដូចរូបអង្គរបស់ព្រះ។
«ទ្រង់(អេឡូហ៊ីម)ក៏បង្កើតមនុស្សឱ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឱ្យចំនឹងរូបអង្គទ្រង់(អេឡូហ៊ីម)នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី» លោកុប្បត្តិ ១:២៧
មនុស្សប្រុស ត្រូវបានបង្កើតឱ្យចំនឹងរូបអង្គរបស់ "ព្រះវរបិតា"។ មនុស្សស្រី ត្រូវបានបង្កើតឱ្យចំនឹងរូបអង្គរបស់ "ព្រះមាតា"។ "អេឡូហ៊ីម" ដែលជាអ្នកបង្កើត សំដៅលើព្រះវរបិតា និង"ព្រះមាតា"។
ហើយមានទំនាយថា ព្រះនឹងសម្តែងឱ្យឃើញទ្រង់នៅជំនាន់ចុងក្រោយ (ធីម៉ូថេទី១ ៦:១៥)
នៅជំនាន់ព្រះរាជបុត្រា ព្រះបានសម្តែងអង្គទ្រង់ជាព្រះយេស៊ូវ។ នៅជំនាន់នេះ ព្រះអេឡូហ៊ីម ដែលជាព្រះវរបិតា និង"ព្រះមាតា" នឹងយាងមកក្នុងសាច់ឈាម ដើម្បីជួយសង្គ្រោះមនុស្សជាតិ។
សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ ជឿលើព្រះអាន់សាំងហុង និងព្រះមាតា ដែលជាព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ជាអ្នកសង្គ្រោះនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន