នៅជំនាន់ព្រះរាជបុត្រា ពេលពួកបរិសុទ្ធបានទទួលព្រះដែលយាងមក
ក្នុងសាច់ឈាម នោះព្រះក៏ចាក់ព្រះវិញ្ញាណបរិសុទ្ធភ្លៀងដើមរដូវ។
ដូចគ្នាដែរ នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធនេះ ទាល់តែទទួល
ព្រះអាន់សាំងហុង និងព្រះមាតា ដែលយាងមកក្នុងសាច់ឈាមយ៉ាងត្រឹមត្រូវ
ហើយទទួលសាច់និងឈាមរបស់ព្រះ ដោយបុណ្យរំលងសញ្ញាថ្មី
នោះទើបទទួលព្រះវិញ្ញាណបរិសុទ្ធភ្លៀងចុងរដូវបាន។
ពេលព្រះបានបង្កើតផ្ទៃមេឃ និងផែនដី ព្រះបានរៀបរាប់រូបភាពរបស់
ទ្រង់ថា "យើង" ហើយតាមរយៈទំនាក់ទំនង រវាងតួរូបពិត និងស្រមោល
ទ្រង់បានឲ្យស្គាល់ថា មានគ្រួសារនៅស្ថានសួគ៌ ដូចជាមានគ្រួសារនៅ
ផែនដីនេះដែរ។
ទ្រង់ព្រមទាំងប្រទានបេសកកម្មដ៏មានពរ ឲ្យកូនៗដែលបានយល់ដឹង
សេចក្តីសង្គ្រោះរបស់ព្រះវរបិតាព្រះមាតា ជួយសង្គ្រោះពិភពលោក
ដោយព្រះវិញ្ញាណបរិសុទ្ធភ្លៀងចុងរដូវទៀត។
ទ្រង់ក៏មានបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង
… ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់
នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី
[លោកុប្បត្តិ ១:២៦-២៧]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន