ដូចជាមានពេលសម្រាប់គ្រប់ទាំងអស់ និងពេលវេលាសម្រាប់គ្រប់សកម្មភាពទាំងអស់ នោះជីវិតនៃសេចក្តីជំនឿរបស់យើង ក៏មានគោលបំណងច្បាស់លាស់ដែរ ពោលគឺ សេចក្ដីសង្គ្រោះដល់ព្រលឹងយើង ដែលជាការទទួលជីវិតអស់កល្ប។
សម្រាប់សេចក្ដីសង្គ្រោះរបស់យើង ព្រះបានអនុវត្តកិច្ចការប្រោសលោះរបស់ទ្រង់ រយៈពេល៦០០០ឆ្នាំ ដោយបែងចែកជាជំនាន់៣ គឺជំនាន់ព្រះវរបិតា ជំនាន់ព្រះរាជបុត្រា និងជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ហើយបានប្រទានព្រះនាមអ្នកសង្គ្រោះ នៅជំនាន់នីមួយៗ ផ្សេងៗពីគ្នា។
នៅជំនាន់ព្រះវរបិតា ព្រះនាមអ្នកសង្គ្រោះ គឺជាព្រះយេហូវ៉ា។ ពេលជំនាន់ផ្លាស់ប្ដូរទៅជាជំនាន់ព្រះរាជបុត្រា អ្នកសង្គ្រោះគឺជាព្រះយេស៊ូវ។ ទោះយ៉ាងណា ឥឡូវនេះ យើងកំពុងរស់នៅក្នុងជំនាន់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ សេចក្ដីសង្គ្រោះ មិនអាចទទួលបានតាមរយៈព្រះនាមព្រះយេហូវ៉ា ឬព្រះនាមព្រះយេស៊ូវទេ។ មានតែការស្គាល់ព្រះនាមថ្មីរបស់ព្រះយេស៊ូវ ហើយអំពាវនាវដល់ព្រះនាមនោះប៉ុណ្ណោះ ទើបអាចទទួលសង្គ្រោះបាន។
ឈ្មោះថ្មីរបស់ព្រះយេស៊ូវ ដែលអាចឱ្យយើងទទួលព្រះពរនៃជីវិតអស់កល្បដោយឥតចេញថ្លៃ ក្នុងជំនាន់ព្រះវិញ្ញាណបរិសុទ្ធនេះ គឺជា ព្រះអាន់សាំងហុង។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន