ពេលរស់នៅក្នុងជីវិតដែលកាន់តាមច្បាប់របស់ព្រះ នោះព្រះពរជាបរិបូរ តែងតែបង្គរទុកសម្រាប់យើង។ ដោយហេតុនេះ នៅក្នុងបុណ្យដែលព្រះបានតាំងឡើង តាំងពីជំនាន់ព្រះវរបិតា ដូចជាថ្ងៃឈប់សម្រាក និងបុណ្យរំលង នោះតែងតែមានសេចក្ដីបង្គាប់ ដែលថា "កុំឱ្យភ្លេចឱ្យសោះ ចូរឱ្យនឹកចាំ ហើយរក្សានៅជាដរាបតទៅ"។
ព្រះគម្ពីរចែងទុកថា អស់អ្នកដែលកាន់តាមច្បាប់របស់ព្រះ នៅអស់ទាំងតំណតទៅ នោះនឹងទទួលពរ ក្នុងនាមជាមនុស្សសុចរិត ហើយថា អស់អ្នកដែលល្មើសនឹងច្បាប់របស់ព្រះ នោះចាត់ទុកថាជាការបះបោរ ដែលនឹងត្រូវទទួលទោស។ មូលហេតុដែលជនជាតិអ៊ីស្រាអែលត្រូវបានចាប់ទៅជាឈ្លើយនៅបាប៊ីឡូន គឺមកពីការមិនកាន់តាមច្បាប់របស់ព្រះ។
យើងខ្ញុំក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ព្រះនៃយើងខ្ញុំ ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់ទ្រង់ ដែលទ្រង់បានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ដែរ អើ ពួកអ៊ីស្រាអែលទាំងអស់គ្នាបានរំលងចំពោះក្រឹត្យវិន័យរបស់ទ្រង់ហើយ ក៏បែរចេញ ដើម្បីមិនឱ្យត្រូវស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះសេចក្តីបណ្តាសានេះត្រូវចាក់មកលើយើងខ្ញុំ ព្រមទាំងសេចក្តីសម្បថដែលបានកត់ទុក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើនៃព្រះដែរ ពីព្រោះយើងខ្ញុំបានធ្វើបាបចំពោះទ្រង់ ដានីយ៉ែល ៩:១០-១១
ព្រមទាំងប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ដើម្បីនឹងប្រព្រឹត្តដោយពិតត្រង់ នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អ្នកនោះជាមនុស្សសុចរិតពិត អ្នកនោះនឹងរស់នៅជាប្រាកដ អេសេគាល ១៨:៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន