សមាជិកស៊ីយ៉ូនត្រូវបានសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ពួកគាត់ក្នុងការសិក្សា សកម្មភាពស្ម័គ្រចិត្ត និងជីវិតនៃសេចក្តីជំនឿ ប៉ុន្តែ អ្វីដែលសំខាន់បំផុតក្នុងចំណោមនោះ គឺជាសេចក្តីជំនឿរបស់ពួកគាត់លើព្រះអាន់សាំងហុង និងព្រះមាតា ដែលជាអាថ៌កំបាំងរបស់នគរស្ថានសួគ៌។
រាប់រយឆ្នាំបន្ទាប់ពីស្តេចដាវីឌបានសុគត ហោរាអេសេគាល បានមានទំនាយថា ព្រះនឹងយាងមកក្នុងនាមជាដាវីឌ ដោយនាំយកសញ្ញាថ្មី នៅថ្ងៃចុងក្រោយ។
ព្រះអាន់សាំងហុងដែលបានយាងមកជាដាវីឌខាងវិញ្ញាណ បានតាំងឡើងសញ្ញាថ្មីដែលត្រូវលុបបំបាត់ នៅគ.ស.ឆ្នាំ៣២៥ ហើយឱ្យយើងស្គាល់ថា យើងអាចទទួលសង្រ្គោះ ទាល់តែយើងមកឯព្រះមាតា ដែលជាតួរូបពិតនៃសញ្ញាថ្មី។
ដាវីឌជាអ្នកបំរើអញ នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរាបដរាបតទៅ មួយទៀត អញនឹងតាំងសន្ធិសញ្ញានឹងគេ សញ្ញានោះនឹងនៅជាប់នឹងគេអស់កល្បជានិច្ច … អញក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
អេសេគាល ៣៧:២៥-២៧
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា … អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
យេរេមា ៣១:៣១-៣៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន