តាមរយៈសត្វដែលត្រូវបានបូជា នៅថ្ងៃឈបស់ម្រាក នៅម៉ោងដង្វាយថ្វាយជានិច្ច និងបុណ្យទាំងប៉ុន្មាននៃសញ្ញាចាស់ ដូចជាបុណ្យរំលង ហើយតាមរយៈក្រឹត្យវិន័យសញ្ញាចាស់ ដែលផ្ទេរអំពើបាបទៅពពែអាសាអែលនៅថ្ងៃឱ្យបានធួននឹងបាបនៃសញ្ញាចាស់ ព្រះឱ្យយើងស្គាល់តាមរយៈស្រមោលរួចហើយថា "ដើម្បីទទួលការផ្តាច់បាប ត្រូវតែមានអ្នកដែលរ៉ាប់រងអំពើបាបជំនួសវិញ"។
សមាជិកពួកជំនុំនៃព្រះយល់ដឹងថា ព្រះបានទ្រាំទ្រអស់ទាំងការឈឺចាប់នៅលើឈើឆ្កាង ការចំអក និងការមើលងាយ ពីភាវៈដែលទ្រង់បានបង្កើតមកពីព្រោះនោះគឺជាសេចក្តីស្រលាញ់ដ៏ធំរបស់ព្រះ ដែលសង្គ្រោះមនុស្សជាតិដោយសងឈ្នួលអំពើបាបរបស់មនុស្សជាតិ។
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឱ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឱ្យទ្រង់ទៅជាអ្នកកុហកវិញ
[យ៉ូហានទី១ ១:៩-១០]
ដូចជាកូនមនុស្សបានមក មិនមែនឱ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនិងឱ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង
[ម៉ាថាយ ២០:២៨]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន