អ័ប្រាហាំ ណូអេ ម៉ូសេ និងដានីយ៉ែល បានទទួលពរ ដោយសារពួកគាត់
បានធ្វើតាមព្រះបន្ទូលរបស់ព្រះ ទោះជាត្រូវប្រឈមមុខនឹងកាលៈទេសៈ
ដែលមិនអាចទៅរួច បែបណាក៏ដោយ។ ប្រវត្តិសាស្ដ្រព្រះគម្ពីរបង្ហាញថា
យើងត្រូវតែមានសេចក្តីជំនឿយ៉ាងមុតមាំ លើវត្តមានរបស់ព្រះ
មិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ។
ជនជាតិអ៊ីស្រាអែល អាចចូលស្រុកកាណានបាន ក្នុងរយៈពេលដប់ថ្ងៃ។
ប៉ុន្តែ ពួកគេបានចូលទៅទីនោះបន្ទាប់ពី៤០ឆ្នាំ ហើយភាគច្រើន
ត្រូវបានបំផ្លាញនៅក្នុងទីរហោស្ថាន បន្ទាប់ពីមានការរអ៊ូរទាំ
និងត្អូញត្អែរ ដោយសារផ្តោតតែទៅលើអ្វី ដែលកំពុងកើតឡើង
នៅចំពោះមុខ នោះមកពីពួកគេគ្មានសេចក្តីជំនឿ។
ដូច្នេះ សព្វថ្ងៃនេះ អ្វីដែលសំខាន់បំផុតនៅក្នុងទីរហោស្ថាន
នៃសេចក្តីជំនឿ នៅពេលយើងកំពុងធ្វើដំណើរ
ទៅកាណានខាងវិញ្ញាណ គឺត្រូវមានសេចក្តីជំនឿទាំងស្រុង
លើព្រះបន្ទូលរបស់ព្រះអាន់សាំងហុង និងព្រះមាតា។
រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម
ជាសំគាល់ពីការដែលមើលមិនឃើញ ព្រះទ្រង់បានធ្វើបន្ទាល់
ពីមនុស្សចាស់បុរាណ ដោយព្រោះគេមានសេចក្ដីជំនឿនោះឯង
យើងរាល់គ្នាក៏យល់ដោយសារសេចក្ដីជំនឿនោះថា លោកីយ
បានកើតមក ដោយសារបន្ទូលនៃព្រះ បានជារបស់ដែលមើល
ឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ
ហេព្រើរ ១១:១-៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន