ថ្ងៃឱ្យបានធួននឹងបាប គឺជាថ្ងៃដ៏ធំអស្ចារ្យ ដែលព្រះអត់ទោសគ្រប់អំពើបាបរបស់ពួកបណ្ដាជន និងពួកសង្ឃ។ ពួកអ៊ីស្រាអែលបានភ្លេចព្រះគុណរបស់ព្រះហើយបានប្រព្រឹត្តអំពើបាបនៃការគោរពរូបកូនគោមាស ដូច្នេះ ម៉ូសេបានបំបែកក្រឹត្យទាំង១០ប្រការលើកទី១ដែលបានទទួលពីព្រះ។ នៅពេលពួកអ៊ីស្រាអែលបានប្រែចិត្ត ព្រះបានប្រទានក្រឹត្យទាំង១០ប្រការជាលើកទី២។ថ្ងៃនោះ បានក្លាយជាប្រភពដើមនៃ "ថ្ងៃឱ្យបានធួននឹងបាប"។
នៅជំនាន់សញ្ញាចាស់ គ្រប់អំពើបាបរបស់ពួកអ៊ីស្រាអែលត្រូវបានបញ្ជូនទៅទីបរិសុទ្ធជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃឱ្យបានធួននឹងបាប។ ដូចគ្នាដែរគ្រប់អំពើបាបរបស់យើងដែលត្រូវបានបញ្ជូនទៅព្រះអាន់សាំងហុងនិងព្រះមាតាដែលជាតួរូបពិតនៃទីបរិសុទ្ធ នឹងត្រូវបានផ្ទេរទាំងស្រុងទៅដល់សាតាំង ដែលជាអ្នកបង្កឱ្យមានអំពើបាបមុនដំបូងគេបង្អស់ តាមរយៈថ្ងៃឱ្យបានធួននឹងបាប ហើយសាតាំងនឹងទទួលការជំនុំជំរះនៃស្ថាននរក រួចគ្រប់អំពើបាបរបស់យើងនឹងត្រូវសាបសូន្យបាត់ទៅ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា នៅថ្ងៃ១០ក្នុងខែអស្សុជ(ខែទីប្រាំពីរ, គកស១៦)នេះឯង នោះជាថ្ងៃឱ្យបានធួននឹងបាប គឺថ្ងៃប្រជុំជំនុំបរិសុទ្ធដល់ឯងរាល់គ្នា ត្រូវឱ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា
[លេវីវិន័យ ២៣:២៦-២៧]
លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក
[យ៉ូហាន ១:២៩]
រួចអារក្សដែលនាំគេឱ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ និងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ
[វិវរណៈ ២០:១០]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន