កាលពី២០០០ឆ្នាំមុន ព្រះដ៏ជាអ្នកបង្កើតបានយាងមកផែនដីនេះ ដោយមានព្រះនាមថា យេស៊ូវ ហើយបានតាំងឡើងសញ្ញាថ្មី។
តាមរយៈសញ្ញាថ្មី កូនៗរបស់ព្រះដែលកំពុងរងទុក្ខដោយព្រោះអំពើបាប និងសេចក្តីស្លាប់ អាចទទួលបានការផ្តាច់បាប និងជីវិតអស់កល្ប។
អស់រយៈពេល៣ឆ្នាំ ព្រះយេស៊ូវបានរក្សាសញ្ញាថ្មី ដើម្បីធ្វើតម្រាប់ទុកសម្រាប់ពួកសិស្សរបស់ទ្រង់។
«ដ្បិតខ្ញុំបានធ្វើតម្រាប់ទុកឱ្យអ្នករាល់គ្នាហើយ ដើម្បីឱ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឱ្យនោះ»យហ ១៣:១៥
បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវ បានផ្តាំពួកសិស្សទ្រង់ ឱ្យបង្រៀនមនុស្សទាំងអស់រក្សាសញ្ញាថ្មី ដើម្បីឱ្យពួកគេអាចទទួលសេចក្តីសង្គ្រោះ។ (មថ ២៨:៩)
ដោយធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូវ នោះពួកសិស្សទ្រង់បានផ្សព្វផ្សាយសញ្ញាថ្មី។
ដោយធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូវ ពួកសិស្សទ្រង់បានផ្សព្វផ្សាយអំពីសញ្ញាថ្មី។
នៅក្នុងសញ្ញាថ្មី មានបញ្ញត្តិច្បាប់នៃការថ្វាយបង្គំ ដែលឱ្យយើងអាចទទួលបានការផ្តាច់បាប។
បើបុរសណាថ្វាយបង្គំទាំងមានពាក់អ្វីនៅលើក្បាល នោះឈ្មោះថាធ្វើបង្អាប់ដល់ព្រះ(ករ ១១:៤)
ហើយបើស្ត្រីណាថ្វាយបង្គំដោយមានក្បាលទទេ នោះឈ្មោះថាធ្វើបង្អាប់ដល់ក្បាលខ្លួនវិញ(១ករ ១១:៥)
នៅក្នុងព្រះវិហារដែលធ្វើតាមសញ្ញាថ្មី ដែលព្រះគ្រីស្ទបានតាំងឡើង ស្រ្តីទទូរកន្សែងនៅលើក្បាល ក្នុងពេលថ្វាយបង្គំ ឯបុរសវិញ មិនត្រូវមានអ្វីពាក់នៅលើក្បាលទេ។
ទោះយ៉ាងណា បន្ទាប់ពីការយាងឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ ស្ត្រីមួយចំនួនបានទទូច មិនទទូរកន្សែង ក្នុងពេលថ្វាយបង្គំ។
ដោយសារមូលហេតុនេះ ទើបសាវកប៉ុលបានជម្រុញឱ្យទទូរកន្សែង ដោយពន្យល់ថា តាមធម្មជាតិ សក់វែង នោះគឺជាសេចក្តីលម្អដល់ស្ត្រី។
«ចូរពិចារណាក្នុងខ្លួនអ្នករាល់គ្នាមើល តើគួរគប្បីឱ្យស្ត្រីអធិស្ឋានដល់ព្រះ ដោយឥតមានពាក់អីលើក្បាលឬទេ
តើធម្មតាលោកមិនបង្រៀនអ្នករាល់គ្នាទេឬអីថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន
តែបើស្ត្រីទុកសក់វែង នោះឯងជាសេចក្ដីលំអដល់នាងវិញ ដ្បិតសក់វែងនោះ ទ្រង់បានប្រទានមកនាង ទុកជាប្រដាប់សំរាប់ទទូរ ប៉ុន្តែ បើមានអ្នកណាចង់ជជែកពីសេចក្ដីនេះ នោះយើងរាល់គ្នាគ្មានទំលាប់យ៉ាងនោះទេ ហើយពួកជំនុំនៃព្រះក៏គ្មានដែរ»កូរិនថូសទី១ ១១:១៣-១៦
ព្រះគម្ពីរចែងទុកយ៉ាងច្បាស់ថា ស្ត្រីត្រូវទទូរកន្សែងនៅលើក្បាល ក្នុងពេលថ្វាយបង្គំ។
ទាក់ទងនឹងប្រព័ន្ធនៃការទទូរកន្សែង ដែលស្ត្រីទទូរកន្សែងក្នុងពេលអធិស្ឋាន និងថ្វាយបង្គំ យើងត្រូវតែរក្សាតាមបញ្ញត្តិថ្វាយបង្គំសញ្ញាថ្មី ដែលព្រះយេស៊ូវបានបង្រៀន និងសាវកប៉ុលបានផ្សព្វផ្សាយ នោះទើបជាព្រះហឫទ័យរបស់ព្រះ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន