ព្រះបានកំណត់ថ្ងៃថ្វាយបង្គំសម្រាប់មនុស្សដែលជឿលើទ្រង់។
«ចូរឱ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» នក ២០:៨
ថ្ងៃឈប់សម្រាក គឺជាទីសម្គាល់ រវាងព្រះ និងរាស្ដ្ររបស់ទ្រង់។
ហើយជាថ្ងៃដែលព្រះញែក រាស្ត្ររបស់ទ្រង់ចេញជាបរិសុទ្ធ។ (អគ ២០:១២)
ដូច្នេះ រាស្ត្ររបស់ព្រះត្រូវតែរក្សាថ្ងៃឈប់សម្រាក ដែលព្រះបានកំណត់ទុកជាថ្ងៃថ្វាយបង្គំ។
ថ្ងៃឈប់សម្រាក គឺជាថ្ងៃទី៧ ដែលព្រះបានសម្រាក បន្ទាប់ពីបានបង្កើតផ្ទៃមេឃ និងផែនដីអស់រយៈពេល៦ថ្ងៃ។ (លប ២:៣)
គឺជាថ្ងៃរំឭកពីអំណាចនៃអ្នកបង្កើត។ អញ្ចឹង តើថ្ងៃទី៧នៃសប្តាហ៍ គឺជាថ្ងៃអ្វី?
តាមវចនានុក្រម ថ្ងៃទី៧ គឺជាថ្ងៃសៅរ៍។
ពេលមើលប្រតិទិន ថ្ងៃឈប់សម្រាក ដែលជាថ្ងៃទី៧ គឺជាថ្ងៃសៅរ៍។
ព្រះគម្ពីរបានចែងទុកថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទី១ក្នុងអាទិត្យ។ (មក ១៦:៩)
នៅក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយបានចែងទុកថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ។ (មក ១៦:៩)
អញ្ចឹង តើថ្ងៃឈប់សម្រាក នៅក្នុងប្រព័ន្ធសប្តាហ៍ គឺជាថ្ងៃអ្វី?
ថ្ងៃឈប់សម្រាក គឺជាថ្ងៃសៅរ៍ សៀវភៅកាតូលិក ក៏ធ្វើបន្ទាល់ដែរថា ថ្ងៃឈប់សម្រាក គឺជាថ្ងៃសៅរ៍។
"ព្រះគម្ពីរបង្គាប់ពីការប្រតិបត្តិខាងសាសនានៅថ្ងៃសៅរ៍ ជាថ្ងៃមួយដែលយើងមិនដែលរក្សា"
"ពាក្យថ្ងៃឈប់សម្រាកមានន័យថាសម្រាក ហើយជាថ្ងៃសៅរ៍ជាថ្ងៃទីប្រាំពីរនៃសប្ដាហ៍" សេចក្តីជំនឿនៃមនុស្សរាប់លាន, ចន អេ. អូប្រេន
ព្រះយេស៊ូវក៏បានថ្វាយបង្គំនៅថ្ងៃឈប់សម្រាក(ថ្ងៃសៅរ៍)ដែរ។
«រួចទ្រង់យាងមកដល់ណាសារ៉ែត … ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក(ថ្ងៃសៅរ៍) តាមទំលាប់ទ្រង់» លក ៤:១៦
បន្ទាប់ពីព្រះយេស៊ូវបានឡើងទៅស្ថានសួគ៌ សាវកប៉ុលក៏បានថ្វាយបង្គំនៅថ្ងៃឈប់សម្រាក(ថ្ងៃសៅរ៍)ដែរ។
«ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់ ហើយជជែកពន្យល់ដល់គេតាមគម្ពីរ ក្នុង៣ថ្ងៃឈប់សំរាក» កក ១៧:២
ដូចដែរព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ បានរក្សាថ្ងៃឈប់សម្រាក(ថ្ងៃសៅរ៍) នោះរាស្ដ្ររបស់ព្រះ ត្រូវតែរក្សាថ្ងៃឈប់សម្រាក(ថ្ងៃសៅរ៍) ដែលព្រះបានកំណត់ទុក។
សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ រក្សាថ្ងៃឈប់សម្រាក ដែលជា ថ្ងៃទីប្រាំពីរ ដែលព្រះបានកំណត់។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន