ផ្លែដឹងខុសត្រូវ បាននាំមកនូវសេចក្ដីស្លាប់ ហើយផ្លែជីវិត
នាំមកនូវជីវិតអស់កល្ប។ នៅក្នុងសួនច្បារអេដែន អ័ដាម និងអេវ៉ា
ត្រូវបានបណ្ដេញចេញ ហើយបានស្លាប់ គឺដោយសារពួកគេបាន
បរិភោគផ្លែដឹងខុសត្រូវ។ ប្រវត្តិសាស្ត្រនេះបង្ហាញថា
មនុស្សជាតិត្រូវស្លាប់ ដោយសារបានធ្វើអំពើបាបនៅស្ថានសួគ៌។
២០០០ឆ្នាំមុន ព្រះយេស៊ូវបានយាងមកដើម្បីសង្គ្រោះមនុស្សជាតិ
ហើយនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ព្រះគ្រីស្ទអាន់សាំងហុង
បានយាងមកផែនដីនេះ ប្រទានជីវិតអស់កល្បដល់យើង
តាមរយៈបុណ្យរំលងសញ្ញាថ្មី ដែលជាតួរូបពិតនៃផ្លែជីវិត។
ហើយព្រះអាន់សាំងហុង ដែលយកផ្លែជីវិតមក
ទ្រង់គឺជាអ្នកប្រឹក្សានៃក្រុងស៊ីយ៉ូន ដែលបានមានទំនាយក្នុងមីកា។
ទ្រង់បានប្រាប់យើងថា សេចក្ដីសង្គ្រោះចុងក្រោយរបស់មនុស្សជាតិ
គឺអាស្រ័យលើព្រះមាតា។
រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា មើលមនុស្សបាន
ត្រលប់ដូចជាយើង១ដែរ ទាំងដឹងខុសត្រូវផង ឥឡូវខ្លាចក្រែង
វាលូកដៃទៅបេះផ្លែជីវិតស៊ីទៀត ហើយរស់ជារៀងរាបដរាបទៅ
លោកុប្បត្តិ ៣:២២
នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នា
ជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាម
របស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ
អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ
នោះមានជីវិតដ៏នៅអស់កល្បជានិច្ច …
យ៉ូហាន ៦:៥៣-៥៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន