ដូចនៅក្នុងប្រវត្តិសាស្ត្រសញ្ញាចាស់ អ្នកដែលមិនស្តាប់បង្គាប់ មិនអាចចូល
ស្រុកកាណាន ដែលជាស្ថានសួគ៌នោះបានឡើយ។
ស្តេចសេដេគា ដែលបានស្តាប់បង្គាប់តែនៅពេលដំបូង រួចផ្លាស់ប្តូរទៅជា
មិនស្តាប់បង្គាប់វិញ ស្តេចសូល ដែលបានស្តាប់បង្គាប់តែពាក់កណ្តាល
មិនស្តាប់បង្គាប់ពាក់កណ្តាល និងអ្នកដែលមិនស្តាប់បង្គាប់តាំងតែពីដើមដំបូង
មិនអាចទទួលសង្គ្រោះបានទេ។ មានតែអ្នកដែលតាមកូនចៀមទៅគ្រប់កន្លែង
ដែលទ្រង់យាងទៅដល់ចុងបំផុត ដោយការស្តាប់បង្គាប់ ទើបបានសង្គ្រោះ។
ព្រះអាន់សាំងហុងដែលបានយាងមកជាកូនចៀម បានធ្វើបន្ទាល់តាមរយៈ
ព្រះគម្ពីរថា អ្នកដែលស្តាប់បង្គាប់ព្រះបន្ទូលព្រះ ទើបចូលស្ថានសួគ៌
ហើយទ្រង់បានបន្សល់ទុកសេចក្តីបង្រៀនដល់មនុស្សជាតិថា "បើស្តាប់តាម
ព្រះបន្ទូលព្រះមាតាយ៉ាងមានព្រះគុណ រឿងល្អជាច្រើនដែលមិនបានគិតដល់
នឹងកើតឡើងជាច្រើន"។
ឯអស់ទាំងសេចក្តីបង្គាប់ ដែលអញប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះ នោះត្រូវឱ្យឯងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម ដើម្បីឱ្យបានរស់នៅ ហើយចំរើនជាច្រើនឡើង ហើយឱ្យបានចូលទៅ ទទួលយកស្រុកដែលព្រះយេហូវ៉ា បានស្បថ និងពួកឰយុកោឯង … ហើយនឹងល្បងលឯងឱ្យដឹងជាសេចក្តីណា ដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់ តាមបញ្ញត្តទ្រង់ឬទេ
[ចោទិយកថា ៨:១-២]
ហើយតើទ្រង់បានស្បថនឹងអ្នកណាថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្តីសំរាក របស់អញសោះឡើយ» បើមិនមែននឹងអស់អ្នក ដែលមិនស្តាប់បង្គាប់ទេ ដូច្នេះ យើងឃើញថា អ្នកទាំងនោះពុំអាចនឹងចូលបានទេ ដោយព្រោះគេមិនជឿ
[ហេព្រើរ ៣:១៨-១៩]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន