តាមរយៈក្រឹត្យវិន័យម៉ូសេ កាលពី៣៥០០ឆ្នាំ
ព្រះទ្រង់បានកំណត់ឈ្មោះ និងកាលបរិច្ឆេទពិធីបុណ្យទាំងអស់
នៃសញ្ញាចាស់ រួចរាល់ហើយ ហើយបង្គាប់ឲ្យយើងរក្សាបុណ្យថ្ងៃទី៥០
ក្រោយបុណ្យមានព្រះជន្មរស់ឡើងវិញ(បុណ្យផលដំបូង) ៥០ថ្ងៃ។
ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ
ពួកសិស្សបានអធិស្ឋានយ៉ាងអស់ពីចិត្ត អស់១០ថ្ងៃ ចាប់ពីថ្ងៃយាងឡើងទៅស្ថានសួគ៌
ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅបុណ្យថ្ងៃទី៥០។ ពួកគេក៏បានភ្លក់
កិច្ចការដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ ដែលមាន៣០០០នាក់
បានដឹកនាំមកឯសេចក្តីសង្គ្រោះក្នុងមួយថ្ងៃ។
ដូចគ្នាដែរ ពួកបរិសុទ្ធពួកជំនុំនៃព្រះ កំពុងរក្សាបុណ្យថ្ងៃទី៥០ តាមព្រះបន្ទូល
ហើយកំពុងធ្វើបន្ទាល់ដល់ពិភពលោក អំពីអ្នកសង្គ្រោះនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ
គឺព្រះវរបិតាអាន់សាំងហុង និងព្រះមាតា ដោយព្រះវិញ្ញាណបរិសុទ្ធភ្លៀងចុងរដូវ
ហើយកំពុងដាស់មនុស្សឲ្យភ្ញាក់ឡើង ដោយអស់ពីចិត្ត និងអស់ពីគំនិត។
“ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា
នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម
ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង” កិច្ចការ ១:៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន