បុណ្យនំបុ័ងឥតដំបែនៅសញ្ញាចាស់ រំឭកពីការរងទុក្ខដែលជនជាតិអ៊ីស្រាអែលបានឆ្លងកាត់ កាលពី៣៥០០ឆ្នាំមុន។ បន្ទាប់ពីបានរក្សាបុណ្យរំលងរួច ពួកគេបានចេញពីស្រុកអេស៊ីព្ទនៅថ្ងៃបន្ទាប់ ហើយបានឆ្លងកាត់ការរងទុក្ខ រហូតដល់ពេលបានឆ្លងសមុទ្រក្រហម។
នេះជាស្រមោលពីការឈឺចាប់ និងការបូជាដែលព្រះយេស៊ូវគ្រីស្ទនឹងឆ្លងកាត់។ បន្ទាប់ពីបានរក្សាបុណ្យរំលង នោះទ្រង់បានរងទុក្ខ ព្រមទាំងត្រូវឆ្កាងនៅលើឈើឆ្កាងនៅថ្ងៃបន្ទាប់។
ការដែលត្រូវបានបដិសេធ និងការដែលត្រូវបានក្បត់ ដោយពួកសិស្សដែលអះអាងថា "ទូលបង្គំនឹងតាមទ្រង់រហូតដល់ស្លាប់" ដោយត្រូវគេប្រមាថមើលងាយ និងត្រូវបង្កាច់បង្ខូច ហើយនៅទីបំផុត ក៏ត្រូវឆ្កាងនៅលើឈើឆ្កាង នេះគឺជាការរងទុក្ខរបស់ព្រះអាន់សាំងហុង ជាអ្នកជួយសង្គ្រោះ នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ បានឆ្លងកាត់ កាលពី២០០០ឆ្នាំមុន។
ឥឡូវនេះ គឺជាជំនាន់ដែលយើងត្រូវការសេចក្តីជំនឿ ដែលយល់ដឹងពីសេចក្តីស្រលាញ់របស់ទ្រង់ ហើយផ្ទុកឈើឆ្កាងខ្លួន។
រួចទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឱ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ព្រោះអ្នកណាដែលចង់ឱ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ
ម៉ាថាយ ១៦:២៤-២៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន