ព្រះយេស៊ូវគ្រីស្ទបានយាងចុះពីស្ថានសួគ៌មក ហើយបានយាងឡើងទៅ
ស្ថានសួគ៌វិញ។ ដូចគ្នាផងដែរ អ្នកដែលជឿព្រះនៅផែនដីនេះ ក៏ត្រូវត្រលប់ទៅ
ស្ថានសួគ៌វិញផងដែរ។ ប៉ុន្តែ លក្ខខណ្ឌចាំបាច់ ក្នុងការទៅស្ថានសួគ៌ គឺជាការ
ក្លាយជា "អ្នកដែលមានជីវិតអស់កល្ប"។
លុះត្រាតែមនុស្សជាតិទទួលជីវិតអស់កល្បដែលព្រះបានសន្យា ទើបអាចទៅ
ស្ថានសួគ៌ ដែលគ្មានសេចក្តីស្លាប់បាន។ ហើយជីវិតអស់កល្បនោះ ត្រូវបាន
សន្យា ដោយបរិភោគសាច់ និងឈាមរបស់ព្រះយេស៊ូវ តាមរយៈបុណ្យរំលង។
ទោះបីជាមានសេចក្តីជំនឿធំយ៉ាងណាក៏ដោយ បើមិនរក្សាបុណ្យរំលង នោះមិនអាចទទួលជីវិតអស់កល្បបានឡើយ។ នៅក្នុងពិភពលោកនេះ
ព្រះវិហារដែលរក្សាសញ្ញាថ្មី គឺមានតែ "ពួកជំនុំនៃព្រះ" ប៉ុណ្ណោះ។
ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ
[ហេព្រើរ ១០:៣៥-៣៦]
នេះហើយ ជាសេចក្តីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច
[យ៉ូហានទី១ ២:២៥]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន