ព្រះយេស៊ូវបានមានបន្ទូលថា ទឹកជីវិតដែលត្រូវបានប្រទានមកនៅបុណ្យបារាំ
គឺជាព្រះវិញ្ញាណបរិសុទ្ធនៃភ្លៀងចុងរដូវ។ ហោរាសាការី ហោរាអេសេគាល
និងសាវកយ៉ូហាន បានធ្វើទីបន្ទាល់ថា ព្រះមាតាស្ថានសួគ៌យេរូសាឡិម
ដែលត្រូវបានហៅថាបល្ល័ង្កនៃព្រះ ទ្រង់ជាប្រភពនៃទឹកជីវិត ដែលនឹងប្រទាន
ជីវិតអស់កល្ប ដល់មនុស្សជាតិនៅជំនាន់នៃព្រះវិញ្ញាណបរិសុទ្ធនេះ។
ពួកជំនុំនៃព្រះជឿព្រះបន្ទូលថា "អ្នកណាដែលស្គាល់ព្រះ អ្នកនោះនឹងទទួល
ព្រះវិញ្ញាណបរិសុទ្ធនៃភ្លៀងចុងរដូវ" ហើយកំពុងបំពេញបេសកកម្មជាអ្នក
យាមល្បាត ដើម្បីប្រកាសយ៉ាងត្រឹមត្រូវដល់មនុស្សជាតិទាំងអស់ ដើម្បីឱ្យ
ពួកគេបានទទួលសេចក្ដីសង្គ្រោះ និងព្រះវិញ្ញាណបរិសុទ្ធភ្លៀងចុងរដូវ
ពីព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា។
រីឯបុណ្យរបស់សាសន៍យូដា ដែលហៅថាបុណ្យបារាំ នោះជិតដល់ហើយ … តែសេចក្ដីនេះ គឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ
[យ៉ូហាន ៧:២-៣៩]
ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ
[វិវរណៈ ២២:១៧]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន