នៅក្នុងយញ្ញបូជា មានផ្ទុកអត្ថន័យការលោះបាប និងការប្រែចិត្តរបស់អ្នកមានបាប។
ក្រោយពេលអ័ដាម និងអេវ៉ា ធ្វើអំពើបាប ព្រះបានអនុញ្ញាតឲ្យអេបិល
និងកាអ៊ីន ថ្វាយដង្វាយ ដើម្បីឲ្យពួកគេបានចូលទៅដល់ដើមជីវិតម្ដងទៀត។
យញ្ញបូជានោះ ក៏បានបន្ដដល់ជំនាន់ម៉ូសេ ហើយចូលមកដល់ជំនាន់សញ្ញាថ្មី
ក៏បានផ្លាស់ប្ដូរទៅជាការថ្វាយបង្គំវិញ។
គ្មានការថ្វាយបង្គំដល់ព្រះ នោះក៏គ្មានការអត់ទោសបាប។
នៅក្នុងគ្រប់ការថ្វាយបង្គំនៃសញ្ញាចាស់
ឈាមសត្វត្រូវបានច្រួចចេញជំនួសអ្នកមានបាប
ប៉ុន្តែនៅជំនាន់សញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទបានបូជា ជាដង្វាយលោះបាប។
ដូច្នេះយើងត្រូវតែរក្សាគ្រប់ការថ្វាយបង្គំទាំងអស់
ដែលទ្រង់បានតាំងឡើង តាមរយៈការបូជា ដោយវិញ្ញាណ និងសេចក្តីពិត។
ការដែលព្រះយេស៊ូវយាងមកជាសម្ដេចសង្ឃ គឺមានន័យថា
យើងត្រូវតែបន្តការថ្វាយបង្គំ។
សមាជិកពួកជំនុំនៃព្រះ បានរក្សាគ្រប់ការថ្វាយបង្គំទាំងអស់
ដូចជាថ្ងៃឈប់សម្រាក និងបុណ្យរំលង ហើយកំពុងតែឆ្ពោះទៅរក
ការអត់ទោសបាប និងក្តីសង្ឃឹមចំពោះស្ថានសួគ៌ ដែលព្រះបានសន្យា។
រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត
នៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់
ដោយព្រះបានតាំងងារទ្រង់ជាសំដេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក ហេព្រើរ ៥:៩-១០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន