ដូចជាអ័ដាម និងអេវ៉ា បានបាត់បង់សិរីល្អនៃសួនច្បារអេដែន ដោយសារអំពើបាបនៃការបរិភោគផ្លែដឹងខុសត្រូវ នោះមនុស្សជាតិ ក៏បានបាត់បង់សិរីល្អទាំងអស់ ដោយសារអំពើបាបនៅស្ថានសួគ៌ ហើយត្រូវទម្លាក់មកផែនដីនេះដែរ។ មនុស្សជាតិបានបំបែកចេញពីព្រះ ដោយសារអំពើបាប ប៉ុន្តែ ព្រះបានអនុញ្ញាតឱ្យបានថ្វាយបង្គំទ្រង់ តាមរយៈបុណ្យទាំង៧ក្នុង៣ដំណាក់កាល រួមទាំងថ្ងៃឈប់សម្រាក និងបុណ្យរំលងជាដើម ទុកជាវិធីដើម្បីអត់ទោសអំពើបាបមនុស្សជាតិ។
យើងអាចបញ្ជាក់នៅក្នុងព្រះគម្ពីរថា យញ្ញបូជារបស់អេបិល ដែលព្រះសព្វព្រះហឫទ័យ បានបង្ហាញជាមុនថា ព្រះគ្រីស្ទនឹងអត់ទោសអំពើបាបរបស់មនុស្សជាតិ ដោយសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ តាមរយៈការបូជានៃឈាម ពោលគឺការថ្វាយបង្គំ មនុស្សជាតិអាចចូលមកជិតព្រះវិញ ហើយក្លាយជាផ្នែកមួយនៃគ្រួសាររបស់ព្រះ ក្នុងនាមជាកូនប្រុសកូនស្រីរបស់ព្រះអាន់សាំងហុង និងព្រះមាតា ដែលជាអ្នកសង្គ្រោះនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ។
តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ អេភេសូរ ២:១៣, ១៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន