ដោយអំណាចរបស់ព្រះ ជនជាតិអ៊ីស្រាអែលបានរំដោះចេញពី ភាពជាទាសករនៅស្រុកអេស៊ីព្ទ អស់រយៈពេល៤៣០ឆ្នាំ ហើយបានធ្វើដំណើរឆ្ពោះទៅស្រុកកាណាន។
ទោះយ៉ាងណា ជនជាតិអ៊ីស្រាអែលបានភ្លេចព្រះគុណរបស់ព្រះ ដែលបានរំដោះពួកគេឱ្យមានសេរីភាព។
"ម្តេចក៏នាំយើងចេញពីស្រុកអេស៊ីព្ទមកក្នុងទីរហោស្ថាននេះដូច្នេះ?"
ពួកមនុស្សដែលត្អូញត្អែរ ត្រូវពស់ភ្លើងចឹក ហើយក៏បានស្លាប់ទៅ។ (ជគ ២១:៦)
«ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ» (ជគ ២១:៨)
អញ្ចឹង តើពស់លង្ហិនជាអ្នកជួយសង្គ្រោះពួកគេឬ?
មិនមែនទេ។ ព្រះបានសង្គ្រោះពួកគេដោយបន្ទូលថា "កាលណាក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ"។
ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានថ្វាយបង្គំពស់លង្ហិនអស់រាប់រយឆ្នាំ ដោយស្មានថាពស់លង្ហិនមានអំណាចដ៏លាក់កំបាំង។
ពេលស្ដេចហេសេគាបំបែកកំទេចពស់លង្ហិន ព្រះបានសរសើរគាត់ ហើយធ្វើឱ្យកន្លែងដែលគាត់ទៅ បានកើតការទាំងអស់។ (២ពង្ស ១៨:៣-៧)
ហេតុអ្វីបានជាព្រះសរសើរហេសេគា ដែលបំបែកកំទេចពស់លង្ហិន?
គឺដោយសារតែអ្នកណាដែលថ្វាយបង្គំរូបព្រះ នោះនឹងត្រូវបំផ្លាញ។
ប្រវត្តិសាស្រ្តនៃការថ្វាយបង្គំពស់លង្ហិន គឺជាទំនាយដែលថា ព្រះវិហារនឹងធ្វើរូបឈើឆ្កាង ហើយនឹងត្រូវបំផ្លាញ។
«ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេ លើកលោកឡើងយ៉ាងនោះដែរ»យហ ៣:១៤-១៥
ព្រះយេស៊ូវជាអ្នកដែលជួយសង្គ្រោះយើង មិនមែនជាឈើឆ្កាងនោះទេ។ (១ពត្រ ១:១៨-១៩)
ទោះយ៉ាងណា ដូចដែលជនជាតិអ៊ីស្រាអែលបានថ្វាយបង្គំ ពស់លង្ហិន នោះព្រះវិហារសព្វថ្ងៃនេះ ក៏បានថ្វាយបង្គំឈើឆ្កាងដែរ។
ដូចដែលពស់លង្ហិនគ្រាន់តែជាលង្ហិនមួយដុំ នោះឈើឆ្កាងមិនមែនជាអ្វីទេ គឺគ្រាន់តែជាឈើមួយដុំប៉ុណ្ណោះ។
ព្រះវិហារដែលធ្វើរូបឈើឆ្កាង នោះនឹងត្រូវបំផ្លាញ។ (ទក ២៧:១៥)
«រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឱ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ» វវ ១៨:៤
យោងតាមសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទលើកទី២ អាន់សាំងហុង ពួកជំនុំនៃព្រះ កំពុងធ្វើឱ្យមនុស្សស្គាល់ថា ហេតុការណ៍ពស់លង្ហិន គឺជាទំនាយអំពីការគោរពឈើឆ្កាង។
សូមមកឯពួកជំនុំនៃព្រះ ជាក្រុងស៊ីយ៉ូន ដែលព្រះមាតាជាអ្នកសង្គ្រោះនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធគង់នៅ ដើម្បីគេចផុតពីការបំផ្លាញចុងក្រោយ ហើយទទួលសេចក្តីសង្គ្រោះ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន