អេលីយ៉ាបានតយុទ្ធតែម្នាក់ឯង ជាមួយពួកហោរាក្លែងក្លាយទាំង៨៥០នាក់ ក្មេងប្រុសដាវីឌបានយកឈ្នះកូលីយ៉ាតដែលមានមាឌធំសម្បើម អ្នកចម្បាំង៣០០នាក់របស់គេឌាន បានច្បាំងនឹងកងទ័ពរបស់ម៉ាឌាន ១សែន៣ម៉ឺន៥ពាន់នាក់ ជនជាតិអ៊ីស្រាអែលបានរងទុក្ខ នៅទីរហោស្ថានអស់៤០ឆ្នាំ និងពួកបរិសុទ្ធព្រះវិហារដើម បានផ្សព្វផ្សាយដំណឹងល្អ ទាំងប្រឈមមុខនឹងការបៀតបៀន និងការធ្វើទុក្ករកម្ម។ នៅកណ្តាលទុក្ខលំបាកទាំងនោះ ចិត្តរបស់ពួកគាត់ត្រូវបានសម្រង ហើយសេចក្តីជំនឿរបស់ពួកគាត់ ត្រូវបានព្រះទទួលស្គាល់ ដោយបានទទួលសិរីល្អនៃជ័យជម្នះ នៅទីបំផុត។
ព្រះបានទតឃើញជាមុនថា កូនៗរបស់ទ្រង់នឹងត្រូវរងទុក្ខ ហើយត្រូវរារាំងពីអារក្សសាតាំង។ ប៉ុន្តែ តាមរយៈការសម្រង ជាដំបូង ទ្រង់បានដឹកនាំពួកគេឱ្យមានចិត្តកោតខ្លាចដល់ទ្រង់ ព្រមទាំងមានសេចក្តីជំនឿ សេចក្តីសង្ឃឹម សេចក្តីស្រលាញ់ ហើយមានស្មារតីដែលបដិសេធការអាក្រក់ ដេញតាមសេចក្តីល្អ មុននឹងទ្រង់សម្តែងអព្ភូតហេតុដល់ពួកគេ ដោយព្រះអំណាចដ៏មានចេស្តារបស់ទ្រង់។
មនុស្សប្រើបាវដីសំរាប់សំរងប្រាក់ ហើយឡសំរាប់មាស តែគឺព្រះយេហូវ៉ាដែលទ្រង់លមើលចិត្តវិញ សុភាសិត ១៧:៣
តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ អេសាយ ៤៦:១០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន