ពួកសិស្សដែលបានឃើញការយាងឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ នៅលើភ្នំដើមអូលីវ បានយល់ដឹងថា បើគ្មានព្រះវិញ្ញាណបរិសុទ្ធទេ នោះដំណឹងល្អមិនអាចត្រូវបានផ្សព្វផ្សាយ ទៅទូទាំងពិភពលោកបានឡើយ។
ដូច្នេះ ពួកគាត់បានអធិស្ឋានយ៉ាងអស់ពីចិត្ត អស់រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃយាងឡើងទៅស្ថានសួគ៌ រហូតដល់បុណ្យថ្ងៃទី៥០ ដោយទូលសូមព្រះវិញ្ញាណបរិសុទ្ធភ្លៀងដើមរដូវ។
ពេលអេលីយ៉ាបានយកឈ្នះហោរាក្លែងក្លាយ៨៥០នាក់ នៅលើភ្នំកើមែល នោះការអធិស្ឋានបាននាំមុខជ័យជម្នះ។
ព្រះយេស៊ូវ ព្រះអាន់សាំងហុង និងព្រះមាតា ដែលបានយាងមកផែនដីនេះ សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ទ្រង់បានធ្វើតម្រាប់ ដោយចាប់ផ្ដើមកិច្ចការដំណឹងល្អរបស់ទ្រង់ ដោយការអធិស្ឋានពេលព្រឹកព្រលឹម ជារៀងរាល់ថ្ងៃ។
ដូច្នេះ សមាជិកពួកជំនុំនៃព្រះ ក៏ចាប់ផ្ដើមថ្ងៃរបស់ខ្លួន ដោយទទួលបានកម្លាំងខាងវិញ្ញាណ តាមរយៈការអធិស្ឋានដែរ។
"ចូរសូម នោះតែងនឹងឱ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឱ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឱ្យអ្នកណាដែលគោះដែរ"
ម៉ាថាយ ៧:៧-៨
"ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន"
ម៉ាកុស ១១:២៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន