ព្រះ ដែលជាអ្នកសង្គ្រោះរបស់មនុស្សជាតិ បានប្រទានព្រះពរនៃការផ្តាច់បាប និងនគរស្ថានសួគ៌ដ៏អស់កល្ប តាមរយៈបុណ្យរំលង ហើយបានប្រកាសយ៉ាងមានអំណាចថា អ្នកដែលរក្សាបុណ្យរំលង នឹងត្រូវបានទទួលស្គាល់ថា ជារាស្ដ្ររបស់ព្រះ ដែលនឹងទទួលសញ្ជាតិស្ថានសួគ៌ ហើយនឹងក្លាយជាសាសន៍ស្ថានសួគ៌ ដែលទទួលសេចក្ដីសង្គ្រោះ។
ព្រះយេស៊ូវដែលបានយាងមកកាលពី២០០០ឆ្នាំមុន ក៏ដូចជាព្រះអាន់សាំងហុង និងព្រះមាតានៅជំនាន់នេះ បានបង្រៀនយ៉ាងខ្ជាប់ខ្ជួនថា ការអំពាវនាវដល់ព្រះ តែបបូរមាត់របស់យើង ដោយមិនរក្សាបុណ្យរំលង គឺជាសេចក្តីជំនឿមិនច្បាស់លាស់ឡើយ។
ម្យ៉ាងទៀត មូលហេតុដែលព្រះប្រទានបុណ្យរំលងលើកទី២ សម្រាប់អ្នកដែលមិនអាចរក្សាតាមពេលកំណត់បាន គឺដោយសារតែបុណ្យរំលង ជាបុណ្យដ៏សំខាន់បំផុត ដែលបែងចែករាស្ដ្រពិតរបស់ព្រះ។
"ត្រូវឱ្យពួកកូនចៅអ៊ីស្រាអែលធ្វើបុណ្យរំលងនៅវេលាកំណត់ដែរ … រីឯមនុស្សខ្លះ គេមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ បានជាគេធ្វើបុណ្យរំលងនៅថ្ងៃនោះមិនបាន … ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេថា … ក៏គង់តែត្រូវធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ គឺត្រូវឱ្យគេធ្វើនៅពេលល្ងាច ក្នុងថ្ងៃ១៤ ខែពិសាខវិញ … តែឯមនុស្សណា … ខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន … "
ជនគណនា ៩:២-១៣
"ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ"
ម៉ាថាយ ៧:២០-២១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន