ដូចដែលព្រះមានគោលបំណងដ៏អស្ចារ្យ ក្នុងការប្រទានពរដល់ជនជាតិអ៊ីស្រាអែល បន្ទាប់ពី៤០ឆ្នាំនៅទីរហោស្ថាន សព្វថ្ងៃនេះ ព្រះក៏បានប្រទានការលំបាក និងឧបសគ្គ នៅលើផ្លូវនៃសេចក្តីជំនឿរបស់យើង ប៉ុន្តែ គោលបំណងចុងក្រោយរបស់ទ្រង់ គឺដើម្បីឱ្យព្រលឹងយើងក្លាយគ្រប់លក្ខណ៍ ហើយប្រទានព្រះពរនៃនគរស្ថានសួគ៌ដល់យើង។
ផែនដី គឺជាគុកខាងវិញ្ញាណ ដែលពួកទេវតាស្ថានសួគ៌ ដែលបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ ត្រូវបានទម្លាក់ឱ្យមករស់នៅ។ ដូច្នេះហើយ នៅលើផែនដីនេះ ពេលវេលានៃការឈឺចាប់ និងការរងទុក្ខកើតឡើងញឹកញាប់ ជាជាងពេលវេលានៃសន្តិភាព និងសុភមង្គល។ ដើម្បីលុបបំបាត់អំពើបាបទាំងអស់ របស់មនុស្សជាតិ ព្រះបានបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ហើយបើកផ្លូវឱ្យយើងត្រឡប់ទៅនគរស្ថានសួគ៌វិញ តាមរយៈបុណ្យរំលងសញ្ញាថ្មី ដែលជាផ្លូវទៅកាន់ការផ្តាច់បាប។
"ក៏បានចិញ្ចឹមឯង នៅក្នុងទីរហោស្ថាន ដោយនំម៉ាន៉ាដែលពួកឰយុកោឯងមិនដែលស្គាល់ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯង ប្រយោជន៍នឹងប្រោសឱ្យឯងបានសេចក្ដីល្អដល់ចុងបំផុត" ចោទិយកថា ៨:១៦
"ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់" លូកា ១៩:១០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន