ព្រះអាន់សាំងហុង និងព្រះមាតា បានយាងមកផែនដីនេះក្នុងសាច់ឈាម
ហើយបានយាងផ្លូវទុក្ខលំបាក សម្រាប់សេចក្ដីសង្គ្រោះកូនៗរបស់ទ្រង់
ដែលកំពុងរស់នៅក្នុងការឈឺចាប់ ដោយសារអំពើបាប
ដែលបានប្រព្រឹត្តនៅស្ថានសួគ៌។
នៅពេលដែលយើងយល់ដឹងពីសេចក្តីស្រលាញ់
និងការបូជារបស់មាតាបិតាខាងវិញ្ញាណរបស់យើង
ហើយអួតពីទ្រង់ នោះព្រះនឹងទទួលស្គាល់យើងថាជា «កូនរបស់ខ្ញុំ»
នៅចំពោះមុខពួកទេវតា ហើយប្រទាន ព្រះពរដល់យើង។
រាស្ដ្ររបស់ព្រះ បានអួតអំពីព្រះយេហូវ៉ា ក្នុងជំនាន់ព្រះវរបិតា
និងអួតអំពីព្រះយេស៊ូវ ក្នុងជំនាន់ព្រះរាជបុត្រា។
ដូចគ្នាដែរ យើងគួរតែអួតអំពីព្រះអាន់សាំងហុង និងព្រះមាតា
ដែលបានយាងមកជាព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី
ក្នុងជំនាន់ព្រះវិញ្ញាណបរិសុទ្ធ។
យើងក៏ត្រូវតែយល់ដឹងអំពីចោរខាងវិញ្ញាណ ដែលលួចចិត្តយើង
បង្វែរចិត្តយើងចេញពីព្រះ និងបំផ្លាញព្រលឹងរបស់យើងដែរ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ
តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក
នោះខ្ញុំក៏មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ
លូកា ១២:៨-៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន