នៅតំបន់ត្រូពិច ដែលអាកាសធាតុមិនសូវប្រែប្រួល ដើមឈើជាទូទៅ មិនមានរង្វង់ខ្លឹមច្បាស់លាស់ទេ ប៉ុន្តែដើមឈើដែលបានរងទុក្ខលំបាកពីការប្រែប្រួលអាកាសធាតុ សត្វល្អិត គ្រោះរាំងស្ងួត និងទឹកជំនន់ គឺមានរង្វង់ខ្លឹមយ៉ាងច្បាស់វិញ។ ដោយបែបនេះ មនុស្សម្នាក់ៗក៏មានរង្វង់ខ្លឹមនៃជីវិតរៀងៗខ្លួន ដែលបង្ហាញពីរបៀបដែលបានរស់នៅសម្រាប់ស្ថានសួគ៌ដែរ។ ដូច្នេះ ការអនុវត្តតាមព្រះហឫទ័យរបស់ព្រះដោយចិត្តខ្នះខ្នែង ដើម្បីជួយសង្គ្រោះព្រលឹងមួយ គឺជារឿងសំខាន់ណាស់។
ជារៀងរាល់ថ្ងៃ ទោះនៅផ្ទះ ឬនៅព្រះវិហារក្តី យើងម្នាក់ៗកំពុងតែបង្កើតរង្វង់ខ្លឹមស្ថានសួគ៌ រៀងៗខ្លួន។ ផ្នត់គំនិតដែលយើងមាន នៅពេលផ្សព្វផ្សាយដំណឹងល្អ នៅពេលចូលរួមការថ្វាយបង្គំ និងនៅពេលអធិស្ឋាន គឺកំណត់រង្វង់ខ្លឹមស្ថានសួគ៌របស់យើង។ ដូច្នេះ ព្រះនឹងប្រទានព្រះពរ និងរង្វាន់ដល់មនុស្សម្នាក់ៗ តាមការទាំងនោះ។
«មើល អញមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីនឹងចែកឱ្យគ្រប់គ្នា តាមការដែលខ្លួនបានធ្វើ» វិវរណៈ ២២:១២
«អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ កុំឱ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ» កាឡាទី ៦:៨-៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន