["ចុះផ្ទុកឈើឆ្កាងខ្លួនចុះ" មានន័យថា យើងត្រូវទ្រាំទ្រនឹងការរងទុក្ខរបស់យើងផ្ទាល់]
ដើម្បីដើរតាមផ្លូវរបស់ព្រះគ្រីស្ទយ៉ាងត្រឹមត្រូវ យើងត្រូវតែលីឈើឆ្កាងរបស់ខ្លួន។
ព្រះយេស៊ូវដែលជាព្រះ ទ្រង់បានផ្ទុកបន្ទុកនៃឈើឆ្កាងសម្រាប់សង្គ្រោះមនុស្សជាតិ ហើយពួកឰយុកោនៃសេចក្តីជំនឿដូចជាម៉ូសេ និងសាវកប៉ុល ក៏បានផ្ទុកឈើឆ្កាងនៃការរងទុក្ខរបស់ខ្លួន ដោយសេចក្ដីអំណរដែរ។ដូចគ្នាដែរ យើងក៏ត្រូវលីឈើឆ្កាងរបស់យើង ហើយដើរលើផ្លូវនៃការរងទុក្ខ សម្រាប់សេចក្ដីសង្គ្រោះផងដែរ។
[ពួកបរិសុទ្ធ ដែលដើរតាមផ្លូវនៃឈើឆ្កាង ដែលតាំងដោយ ព្រះអាន់សាំងហុង និងព្រះមាតា]
ដូចជាសាវកប៉ុលបានចាត់ទុកការរងទុក្ខទាំងអស់ជាព្រះពរ ដោយដើរតាមផ្លូវនៃឈើឆ្កាងរបស់ព្រះគ្រីស្ទ សមាជិកពួកជំនុំនៃព្រះ បានលីឈើឆ្កាងដោយសេចក្តីរីករាយ ហើយដើរតាមផ្លូវរបស់ព្រះ ដោយសេចក្តីជំនឿយ៉ាងមុតមាំ ទាំងមិនភ្លេចថ្វាយការអរព្រះគុណដល់ព្រះឡើយ។
មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា បែបដូច្នោះដែរ ម៉ាថាយ ៥:១០-១២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន