បុណ្យនំបុ័ងឥតដំបែ គឺជាបុណ្យដែលយើងគិតដល់ការរងទុក្ខរបស់ព្រះគ្រីស្ទ
ប្រែចិត្តពីអំពើបាប និងបោះបង់ចោលសេចក្តីជំនឿដូចជាកូនក្មេង ហើយមាន
សេចក្តីជំនឿដូចមនុស្សធំ ដូចជាប៉ុលដែរ ដើម្បីឱ្យយើងមានការអរព្រះគុណ
ទោះមានការលំបាកនៅក្នុងជីវិតនៃសេចក្តីជំនឿក៏ដោយ។
ព្រះយេស៊ូវមិនបានរស់នៅក្នុងជីវិតនៃសិរីល្អ និងភាពបវរ ដែលទ្រង់ត្រូវទទួល
ក្នុងនាមជាព្រះនោះទេ ប៉ុន្តែទ្រង់បានទទួលការលំបាកនៅលើឈើឆ្កាង
ទ្រាំទ្រនឹងការមើលងាយ ការចំអកពីមនុស្សជាតិសម្រាប់កូនៗទៅវិញ។
ដូចគ្នាដែរ សមាជិកពួកជំនុំនៃព្រះ ខំប្រឹង ដើម្បីកើតជាថ្មីជាផលិតផលសម្រេច
ដែលព្រះមានព្រះទ័យចង់បាន ដោយរស់នៅសម្រាប់អ្នកដទៃ មិនមែនសម្រាប់
ភាពរីករាយរបស់ខ្លួននោះឡើយ។
នោះសំដេចសង្ឃក៏ហែកអាវខ្លួន ហើយនិយាយឡើងថា វាបានពោលពាក្យប្រមាថដល់ព្រះ ដូច្នេះ តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាថែមទៀត មើល អ្នករាល់គ្នាទើបនឹងឮពាក្យ ដែលវាប្រមាថនោះស្រាប់ហើយ តើគិតយ៉ាងដូចម្តេច អ្នកទាំងនោះឆ្លើយឡើងថា វាគួរស្លាប់ហើយ គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង
[ម៉ាថាយ ២៦:៦៥-៦៨]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន