ទោះរាប់ពាន់ឆ្នាំកន្លងទៅក៏ដោយ ការប្រព្រឹត្តរបស់មនុស្សមិនត្រូវបាត់ទៅឡើយ
គឺនឹងត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត ហើយព្រះនឹងកាត់ក្តីថា "ជាការប្រព្រឹត្ត
ដែលនឹងទទួលការជំនុំជំរះ ឬជាការប្រព្រឹត្តដែលនឹងទទួលរង្វាន់"
រួចនឹងត្រូវចូលរួមក្នុងការរស់ឡើងវិញរបស់មនុស្សសុចរិតដែលទៅស្ថានសួគ៌
ឬចូលរួមការរស់ឡើងវិញរបស់មនុស្សទុច្ចរិតដែលទៅស្ថាននរក។
ដូចជាសេចក្តីជំនឿដ៏មុតមាំរបស់ពួកបរិសុទ្ធព្រះវិហារដើម និងពួកសិស្ស
ដែលបានមានបទពិសោធន៍ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ
នៅជំនាន់នេះផងដែរ ព្រះអាន់សាំងហុង និងព្រះមាតាស្ថានសួគ៌ អប់រំអំពី
សេចក្តីជំនឿដែលជឿលើការរស់ឡើងវិញ និងការផ្លាស់ប្រែ។
នៅពេលដែលមនុស្សជាតិកោតខ្លាចដល់ព្រះ ហើយសម្រេចការប្រែចិត្ត
ក្នុងពេលរស់ក្នុងជីវិតដ៏ខ្លី នោះអាចប្រដាប់ដោយរូបកាយខាងវិញ្ញាណ
ដូចជាព្រះយេស៊ូវ ហើយត្រលប់ទៅពិភពនៃទេវតាបាន។
ហើយខ្ញុំប្របាទមានសេចក្តីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់ ហេតុនោះបានជាខ្ញុំប្របាទខំប្រឹងឲ្យមានបញ្ញាចិត្តឥតសៅហ្មងនៅចំពោះព្រះ និងនៅចំពោះមនុស្សលោកជានិច្ចដែរ
[កិច្ចការ ២៤:១៥-១៦]
ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង … ទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបឧត្តមរបស់ទ្រង់
[ភីលីព ៣:២០-២១]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន