សព្វថ្ងៃនេះ មនុស្សជាច្រើននៅជុំវិញពិភពលោករក្សាការថ្វាយបង្គំថ្ងៃអាទិត្យ។
ប៉ុន្តែថ្ងៃដែលព្រះប្រទានពរ ហើយបង្គាប់យើងឱ្យនឹកចាំ ដើម្បីញែកចេញជា
បរិសុទ្ធ គឺជាថ្ងៃឈប់សម្រាក(ថ្ងៃសៅរ៍)។
ស្ថានសួគ៌ មិនមែនជាកន្លែងដែលមនុស្សអាចទៅដោយគ្រាន់តែជឿលើព្រះ
ហើយទៅព្រះវិហារនោះទេ។ មានតែអ្នកដែលរក្សាថ្ងៃឈប់សម្រាក ដែលព្រះ
បានប្រទានជាទីសម្គាល់ដល់រាស្ដ្ររបស់ទ្រង់ប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌
បាន។
អ្នកច្បាំងដណ្ដើមល្បីឈ្មោះ អ្នកនយោបាយល្បីឈ្មោះ និងសេដ្ឋី បានស្លាប់
ទាំងអស់ហើយ។ ដូចគ្នាដែរ មនុស្សទាំងអស់តម្រូវឱ្យស្លាប់ រួចត្រូវចំណាយ
ពេលអស់កល្ប មិនថានៅស្ថានសួគ៌ ឬស្ថាននរកឡើយ។ នៅពេលដែលយើង
ដឹងការពិតនេះ យើងត្រូវដើរលើផ្លូវទៅស្ថានសួគ៌ គឺថ្ងៃឈប់សម្រាកនៃព្រះគម្ពីរ
ដែលព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាបានបង្រៀនយើង។
ចូរឱ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ … ក្នុងរវាង៦ថ្ងៃ នោះត្រូវឱ្យធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ … ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ
និក្ខមនំ ២០:៨-១១
មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ
ម៉ាថាយ ៧:២១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន