សាវកប៉ុលបានក្លាយជាហោរាដ៏អស្ចារ្យ ដោយសារគាត់បានឃើញសិរីល្អស្ថានសួគ៌ នៅជាន់ទី៣។ នៅក្នុងចក្រវាលដ៏ធំល្វឹងល្វើយ ដែលមនុស្សមិនអាចយល់បាន ព្រះបានរៀបចំអនាគតដ៏រុងរឿងសម្រាប់យើងហើយ។ ដូច្នេះទើបទ្រង់ហៅយើង ឱ្យមានទស្សនៈដ៏ទូលំទូលាយ កុំឱ្យសម្លឹងមើលតែផែនដីនេះឡើយ គឺត្រូវតែសម្លឹងមើលទៅចក្រវាល ពោលគឺនគរស្ថានសួគ៌វិញ។
យើងត្រូវតែជម្នះការលំបាកនៅថ្ងៃនេះ ដោយផ្តោតលើសិរីល្អនៃនគរស្ថានសួគ៌ និងអនាគតដ៏ត្រចះត្រចង់ ដែលរង់ចាំយើងនៅទីនោះ។ បើយើងមិនជឿលើនគរស្ថានសួគ៌ នោះនៅទីបំផុត យើងនឹងបាត់បង់សេចក្តីជំនឿ រួចងាកចេញពីសេចក្ដីពិត ដោយសារការរងទុក្ខបណ្ដោះអាសន្ន។ ប៉ុន្តែ បើយើងចាប់យកនគរស្ថានសួគ៌ នោះសេចក្តីជំនឿរបស់យើង នឹងធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលអាចឱ្យយើងទទួលសិរីល្អនៃនគរស្ថានសួគ៌បាន។
ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ រ៉ូម ៨:៦
ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់ រ៉ូម ៨:២៤-២៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន